នាយករដ្ឋមន្ត្រីឥណ្ឌា Modi និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមកជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន
Breaking News

នាយករដ្ឋមន្ត្រីឥណ្ឌា Modi និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមកជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន

នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា មូឌី និងប្រធានាធិបតីចិន ស៊ី ជីនពីង នឹងជួបមុខគ្នានៅថ្ងៃសុក្រនេះជាលើកដំបូង ចាប់តាំងពីការប៉ះទង្គិចគ្នានៅព្រំដែនដ៏សាហាវក្នុងឆ្នាំ 2020 ដែលធ្វើឲ្យទំនាក់ទំនងរវាងគូប្រជែងអាស៊ីទាំង2 បែកបាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Modi នឹងហោះហើរទៅកាន់ទីក្រុង Samarkand របស់ប្រទេសអូបេគីស្ថាន នៅថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចប្រជុំកំពូលនៃក្រុមសន្តិសុខក្នុងតំបន់ដែលគេស្គាល់ថាជាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងមានការចូលរួមពីលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ផងដែរ ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Vinay Kwatra បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Modi នឹងមានកិច្ចប្រជុំទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ពីការជួបគ្នាមួយទល់នឹងមួយជាមួយលោក ស៊ី ជីនពីង ទេ ។ ប្រទេសចិនក៏មិនបានបញ្ជាក់អំពីជំនួបរវាងមេដឹកនាំទាំងពីរដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *