រុស្ស៊ីបង្កើតកំណត់ត្រាក្នុងការបញ្ជាទិញ ទូរស័ព្ទដៃ​ iPhone បើទោះជារងនូវទណ្ឌកម្មក៏ដោយ
Breaking News

រុស្ស៊ីបង្កើតកំណត់ត្រាក្នុងការបញ្ជាទិញ ទូរស័ព្ទដៃ​ iPhone បើទោះជារងនូវទណ្ឌកម្មក៏ដោយ

បណ្ដាញសារព័ត៌មាន Kommersant បានធ្វើការរាយការណ៍ថា ប្រទេសរុស្ស៊ីបានបង្កើតកំណត់ត្រានៃការបញ្ជាទិញដោយកក់ប្រាក់ជាមុនសម្រាប់ទូរស័ព្ទដៃ​ iPhone បើទោះបីជាក្នុងអំឡុងពេលនេះខ្លួនកំពុងទទួលរងនូវការដាក់ទណ្ឌកម្មជុំទិសក៏ដោយ ក៏តម្រូវការរបស់ជនជាតិរុស្ស៊ីសម្រាប់ទូរស័ព្ទដៃឆ្លាតវៃ iPhone 14 នៅតែមានកម្រិតខ្ពស់ ។

ក្នុងសប្តាហ៍ដំបូងចាប់តាំងពីការចេញលក់ iPhone 14 ថ្មី ប្រជាជនរុស្ស៊ីបានបញ្ជាទិញស្មាតហ្វូនកើនឡើងដល់ទៅ 2.5ដង ដែលជាចំនួនច្រើនជាងនៅឆ្នាំ2021 ក្នុងនោះ iPhone 14 Pro និង 14 Pro Pro Max មានជាង 70% នៃការបញ្ជាទិញសរុប ។ យ៉ាងណាមិញ iPhone នៅតែក្លាយជាទូរស័ព្ទដៃឆ្លាតវៃដ៏ពេញនិយមសម្រាប់ប្រជាជនរុស្ស៊ីដដែល ។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ផលិតផលថ្មីរបស់ Apple អាចនាំចូលមកកាន់ប្រទេសខ្លួនបានដោយគ្មានបញ្ហានោះទេ ។ ការលើកឡើងនេះគឺធ្វើឡើង បន្ទាប់ពី Apple បានផ្អាកការផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីនាពេលកន្លងមកនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *