ត្រៀមខ្លួនទប់ទល់ជាមួយនឹងគ្រោះមហន្តរាយវិទ្យុសកម្មក្នុងសង្គ្រាមនុយក្លេអ៊ែរ
Read Time:2 Minute, 17 Second
Views:17

ត្រៀមខ្លួនទប់ទល់ជាមួយនឹងគ្រោះមហន្តរាយវិទ្យុសកម្មក្នុងសង្គ្រាមនុយក្លេអ៊ែរ

1 0

ចំនុចក្នុងការត្រៀមខ្លួនក្នុងរឿងនេះគឺ“រូងភៀសខ្លួនក្រោមដី” ប្រសិនបើប្រទេសណាអាចជីករូងក្រោមដីបានទាន់ពេលវេលាមុននឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ហើយជាប្រទេសដែលស្ថិតក្នុងតំបន់ដែលឥទ្ធិពលនៃការបំផ្លិចបំផ្លាញនុយក្លសអ៊ែរអាចសាយភាយទៅដល់​ ។ថ្ងៃនេះយើងសូមលើកយក​ ​៥ ចំណុចសំខាន់ដែលត្រូវត្រៀមឲ្យទាន់ ប្រសិនបើភាគរយនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់ប្រកាសអាសន្ន ឬច្បាស់ថានឹងផ្ទុះដែលមានដូចតទៅ៖

  1.  ត្រៀមរូងភៀសខ្លួនក្រោមដី​: ឱកាសរួចខ្លួនតែមួយគត់នៅពេលផ្ទុះសង្គ្រាមអាវុធនុយក្លេអ៊ែរគឺ ការរត់គេចទៅសម្ងំក្នុងរូងក្រោមដី ហើយយើងក៏ត្រូវចេះសន្សំស្បៀងអាហារទៅជាំមួយឱ្យបានច្រើនកាន់តែល្អ ។
  2. ត្រៀមស្បៀងអាហារឱ្យបានរួចរាល់: គួរត្រៀមអាហារក្រៀមៗ ដែលសំបូរទៅដោយសារជាតិ កាបូអ៊ីដ្រាតខ្ពស់ ដូចជា​ អង្ករ សណ្ដែកគ្រប់ប្រភេទ ទឹកដោះគោម្សៅ ទឹកឃ្មុំ បន្លែផ្លែឈើដែលបានសម្ងួតស្ងួតជាដើម ។
  3. ទឹក : ប្រភពទឹកសាបនៅលើដី នឹងត្រូវបំពុលដោយជាតិវិទ្យុសកម្ម ដូច្នេះគួរស្ដុកទឹកសាបទុកឲ្យបានកាន់តែច្រើនកាន់តែល្អក្នុងរូងក្រោមដី បិទវាឲ្យបានជិតល្អពីការជ្រៀបចូលទៅបំពុលដោយសារធាតុវិទ្យុសកម្ម ។
  4. ឧបករណ៍សង្គ្រោះជីវិត : មិនត្រូវមើលរំលងថ្នាំសង្កូវព្យាបាលរោគផ្សេងៗឡើយ ពឹលបំភ្លឺ ស្កុត ថង់ខ្មៅ កាំបិត ដែកកេះ និងម៉ាសការពារជាតិពុលពិសេសជាដើម ។
  5. តាមដានព័ត៌មាននានា : ត្រូវមានឧបករណ៍ទំនាក់ទំនងងាយៗ ដូចជាៈ វិទ្យុ អាយកូម ឧបករណ៍ជំនួយថ្មទូរស័ព្ទ​​ ( Powerbank) ព្រោះវាអាចជួយឲ្យយើងអាចបន្តការតាមដានព័ត៌មានផ្លូវការនានាបាន ។
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Leave a Reply

Your email address will not be published.

Previous post រុស្សី និងចិនធ្វើការចោទប្រកាន់សហរដ្ឋអាមេរិកពីការបិទបាំងមន្ទីរពិសោធន៍ជីវសាស្រ្ត
Next post កម្ពុជាក្នុងសមរភូមិប៉ូលមហាអំណាចទាំងពីរ