គីម ជុងអ៊ុន និយាយថាកូរ៉េខាងជើងអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ឆាប់ៗនេះ
Read Time:1 Minute, 42 Second
Views:73

គីម ជុងអ៊ុន និយាយថាកូរ៉េខាងជើងអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ឆាប់ៗនេះ

0 0

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានឱ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរាយការណ៍កាលពីថ្ងៃសុក្រថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 ដល់ប្រជាជនអាចកើតឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។

នៅក្នុងសុន្ទរកថា នៃកិច្ចប្រជុំសភាប្រជាជនកំពូលជាតិរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បានលើកឡើងអំពីការព្រមានរបស់អង្គការសុខភាពពិភពលោក WHO ដែលថាការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាអាចនឹងត្រលប់មកវិញក្នុងរដូវរងាខាងមុខនេះ ។

លោកបានបន្ថែមថា ការចាក់ថ្នាំបង្ការដែលជាការទទួលខុសត្រូវរបស់រដ្ឋ និងកាតព្វកិច្ចពាក់ម៉ាសការពារសុខភាពពីការឆ្លងរីករាលដាលនៃជំងឺនេះ នឹងចាប់ផ្ដើមពីខែវិច្ឆិកាខាងមុខនេះតទៅ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមជាងនេះទៀតនោះទេ ។

យ៉ាងណាមិញ ប្រទេសកូរ៉េខាងជើងនៅមិនទាន់បានបញ្ជាក់អំពីគម្រោងចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-19 ច្បាស់លាស់នៅឡើយទេ បើទោះបីជាកំណត់ត្រាគយ និងរដ្ឋាករកូរ៉េខាងជើង បានបង្ហាញថា វ៉ាក់សាំងមិនបានបញ្ជាក់ឈ្មោះមួយចំនួនត្រូវបាននាំចូលពីប្រទេសចិនក្នុងឆ្នាំនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post សួនវង្វេងចំការពោតធំបំផុតលើពិភពលោក ប្រារព្ធខួបលើកទី60 របស់ James Bond
Next post អ៊ុយក្រែនត្រូវចំណាយប្រាក់ចំនួន 349,000លានដុល្លារអាម៉េរិកសម្រាប់ការស្តារប្រទេសឡើងវិញ