អ៊ុយក្រែនត្រូវចំណាយប្រាក់ចំនួន 349,000លានដុល្លារអាម៉េរិកសម្រាប់ការស្តារប្រទេសឡើងវិញ
Breaking News

អ៊ុយក្រែនត្រូវចំណាយប្រាក់ចំនួន 349,000លានដុល្លារអាម៉េរិកសម្រាប់ការស្តារប្រទេសឡើងវិញ

ធនាគារពិភពលោកវិភាគថា អ៊ុយក្រែនត្រូវចំណាយប្រាក់ចំនួន 349,000លានដុល្លារអាម៉េរិកសម្រាប់ការស្តារប្រទេសឡើងវិញ ។

សង្រ្គាមអ៊ុយក្រែន-រុស្ស៊ីនឹងឈានដល់គម្រប់ 200ថ្ងៃគិតត្រឹមថ្ងៃទី11 ខែកញ្ញា ខាងមុខនេះ ។ រដ្ឋាភិបាលអ៊ុយក្រែន និងគណកម្មាធិការសហភាពអឺរ៉ុបបានបង្ហាញស្ថិតិការខូចខាតដែលបានកើតមានឡើងពីការឈ្លានពានរបស់រុស្ស៊ីចំពោះប្រទេសអ៊ុយក្រែនគិតជាទឹកប្រាក់ខ្ពស់ដល់ទៅ 97,000លានដុល្លារអាម៉េរិក ចំពោះការខូចខាតក្នុងផ្នែកសេដ្ឋកិច្ច និងខ្សែសង្វាក់នៃការផលិតមានតម្លៃគិតជាទឹកប្រាក់ដល់ទៅ 252,000លានដុល្លារអាម៉េរិក ។

ការបូកសរុបទិន្នន័យស្ថិតិបានរកឃើញថា រហូតមកទល់នឹងថ្ងៃទី1 ខែមិថុនា ការចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញនឹងមានតម្លៃរហូតដល់ 349,000លានដុល្លារអាម៉េរិក ឬស្មើនឹង 1.6 ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន ដែលក្នុងនោះ 105,000លានដុល្លារអាម៉េរិក នឹងត្រូវចំណាយសម្រាប់ការស្តារប្រទេសឡើងវិញក្នុងរយៈពេលខ្លីដូចជា ជួសជុលផ្ទះ សាលារៀន មន្ទីរពេទ្យ ។

ក្រៅពីនេះទៀត ការវាយតម្លៃរបស់ស្ថាប័នខាងលើបានរំពឹងថា អត្រានៃភាពក្រីក្ររបស់អ៊ុយក្រែននឹងកើនឡើងពី2% ដល់ 21% ។ ធនាគារពិភពលោកក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែននឹងត្រូវការមូលនិធិពីបរទេសរហូតដល់ឆ្នាំ2023 ។

Leave a Reply

Your email address will not be published. Required fields are marked *