កងទ័ព​អាស៊ែបៃហ្សង់​ និងកងទ័ពរបស់ប្រទេស​អាមេនីបានបើកការប្រយុទ្ធគ្នានៅតាមព្រំដែន
Breaking News

កងទ័ព​អាស៊ែបៃហ្សង់​ និងកងទ័ពរបស់ប្រទេស​អាមេនីបានបើកការប្រយុទ្ធគ្នានៅតាមព្រំដែន

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងទ័ពអាស៊ែបៃហ្សង់ និងកងទ័ពអាមេនី ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារ នៅក្នុងការបន្តនៃអរិភាពដែលមានអាយុកាលរាប់ទសវត្សរ៍ជាប់ទាក់ទងនឹងទឹកដីជម្លោះ Nagorno-Karabakh ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាស៊ែបៃហ្សង់ ថា “ទីតាំងជាច្រើន ទីជម្រក និងចំណុចពង្រឹងរបស់កងកម្លាំងប្រដាប់អាវុធអាស៊ែបៃហ្សង់ បានស្ថិតក្រោមការបាញ់ផ្លោងយ៉ាងខ្លាំងក្លាពីអាវុធនៃកងកម្លាំងផ្សេងៗ រួមទាំងកាំភ្លើងត្បាល់ ដោយអង្គភាពនៃកងទ័ពអាមេនី” ។

“ជាលទ្ធផល មានការខាតបង់ផ្នែកបុគ្គលិក និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយោធា”។

​សេចក្តីថ្លែងការណ៍របស់អាស៊ែបៃហ្សង់ បាននិយាយថា កងកម្លាំងអាមេនីបានចូលរួមក្នុងសកម្មភាពស៊ើបការណ៍សម្ងាត់នៅតាមព្រំដែនរបស់ខ្លួន បញ្ជូនអាវុធចូលទៅក្នុងតំបន់​ ​។

ក្រសួងការពារជាតិអាមេនីបាននិយាយថា “ការបាញ់ប្រហារយ៉ាងខ្លាំងក្លាកំពុងបន្ត ហើយវាបានចាប់ផ្តើមឡើងដោយសារការញុះញង់ទ្រង់ទ្រាយធំដោយភាគីអាស៊ែបៃហ្សង់ ។ ខណៈកងកម្លាំងប្រដាប់អាវុធរបស់អាមេនីបានចាប់ផ្តើមការឆ្លើយឲ្យសមស្របតែប៉ុណ្ណោះ ” ។

Leave a Reply

Your email address will not be published. Required fields are marked *