ប្រជាជនអ៊ុយក្រែនមានភាពសប្បាយរីករាយបន្ទាប់ពីកងទ័ពអ៊ុយក្រែនរំដោះបានទីក្រុង Izium បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយ
Breaking News

ប្រជាជនអ៊ុយក្រែនមានភាពសប្បាយរីករាយបន្ទាប់ពីកងទ័ពអ៊ុយក្រែនរំដោះបានទីក្រុង Izium បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយ

នៅក្នុងទីក្រុង Izium របស់អ៊ុយក្រែន ទង់ជាតិពណ៌ខៀវ និងពណ៌លឿងរបស់ប្រទេសនេះ ត្រូវបានលើកឡើងជាថ្មីម្តងទៀតនៅលើសាលាក្រុងដែលត្រូវបានឆេះ ប៉ុន្មានខែបន្ទាប់ពីរថក្រោះរុស្ស៊ីបានគ្រប់គ្រងទីនោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។

អ្នកស្រុករីករាយប្រញាប់ប្រញាល់ទៅលើភ្នំមួយក្បែរប៉មទូរស័ព្ទដែលជាកន្លែងតែមួយគត់ក្នុងក្រុងដែលមានសញ្ញាហៅទៅសាច់ញាតិដើម្បីប្រាប់ដំណឹងល្អរបស់ពួកគេថា កងទ័ពរុស្ស៊ីបានដកចេញហើយ ។

ទាហានអ៊ុយក្រែនបានរំដោះទីក្រុងភាគខាងកើតកាលពីចុងសប្តាហ៍ ខណៈដែលកងទ័ពបានដណ្តើមយកមកវិញនូវទឹកដីដែលជាផ្នែកមួយនៃការវាយលុករបស់ខ្លួន ដើម្បីផ្តួលទាហានរុស្ស៊ីដែលបានឈ្លានពានកាលពីថ្ងៃទី 24 ខែកុម្ភៈ ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយនៅក្នុងការវិភាគស្ថានភាពរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “ការរំដោះទីក្រុង Izium នឹងក្លាយជាសមិទ្ធិផលយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែនចាប់តាំងពីការឈ្នះសមរភូមិ ទីក្រុងគៀវ ក្នុងខែមីនា” ។

ទីក្រុង Izium ដែលក្នុងតំបន់ Kharkiv មានប្រជាជនមុនសង្គ្រាមចំនួន 50,000 នាក់ត្រូវបានកាន់កាប់ទាំងស្រុងដោយកងទ័ពរុស្ស៊ីចាប់តាំងពីខែមេសា ហើយបានក្លាយជាមូលដ្ឋានដឹកជញ្ជូនដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូ ។

លោកស្រី Nadiya និយាយថា ជីវិតនៅក្នុងទីក្រុងគឺ “ពិបាកណាស់” នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដោយនឹកឃើញពីការបាញ់ផ្លោងឥតឈប់ឈរ រងា និងភាពអត់ឃ្លាន។

ប៉ុន្តែនាងនិយាយថា នាងជាមនុស្សម្នាក់ដែលមានសំណាង ដែលមានផ្ទះមានបន្ទប់ក្រោមដី និងអាហារមួយចំនួន”។

Leave a Reply

Your email address will not be published. Required fields are marked *