អ្នកគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យានៃបណ្ដាញសង្គមនានាអាចនឹងត្រូវជាប់ពន្ធនាគារប្រសិនបើវេទិការបស់ពួកគេមិនអាចការពារកុមារពីគ្រោះថ្នាក់តាមអ៊ីនធឺណិតម្តងហើយម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសលោក Rishi Sunak បានយល់ព្រមជាមួយនឹងសមាជិកសភា។
Sunak បានប្រឈមមុខនឹងការបាត់បង់សំឡេងឆ្នោតក្នុងសភា បន្ទាប់ពីគណបក្សអភិរក្សនិយមចំនួន 50 នាក់ និងគណបក្សប្រឆាំងដ៏សំខាន់បាននិយាយថាពួកគេនឹងគាំទ្រវិសោធនកម្មដែលធ្វើឡើងដើម្បីរឹតបន្តឹងច្បាប់សុវត្ថិភាពតាមអ៊ីនធឺណិត។ គណបក្សប្រឆាំងក៏បានដាក់សំណើវិសោធនកម្មដោយស្នើឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាជាប់ពន្ធនាគាររហូតដល់ 2 ឆ្នាំចំពោះការដែលពួកគេមិនអាចការពារកុមារពីការរងគ្រោះដូចជាការរំលោភបំពានលើកុមារ និងសកម្មភាពគ្រោះថ្នាក់ដល់កុមារជាដើម។
ប្រភព ៖ CNA
Translate by POVPECH