នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jancinda Ardern គ្រោងនឹងចុះចេញពីតំណែងនៅខែក្រោយនេះ
World

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jancinda Ardern គ្រោងនឹងចុះចេញពីតំណែងនៅខែក្រោយនេះ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (19 មករា) ថាលោកស្រីនឹងលាលែងពីតំណែងនៅខែក្រោយនេះ ។ លោកស្រីបាននិយាយថា សម្រាប់ខ្ញុំ វាដល់ពេលហើយ លោកស្រីបាននិយាយនៅក្នុងកិច្ចប្រជុំរបស់សមាជិកគណបក្សការងាររបស់នាងថា ខ្ញុំគ្រាន់តែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបន្តដល់ទៅបួនឆ្នាំទៀតនោះទេ ។

លោកស្រី Ardern ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចម្រុះក្នុងឆ្នាំ 2017 បន្ទាប់មកបានដឹកនាំគណបក្សឆ្វេងនិយមរបស់លោកស្រីឱ្យទទួលបានជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតបីឆ្នាំបន្ទាប់ ប៉ុន្តែត្រូវបានគេឃើញថាគណបក្សរបស់លោកស្រី និងប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោកស្រីបានធ្លាក់ចុះនៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ។ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកស្រី (ចាប់តាំងពីសភាបានចូលទៅវិស្សមកាលរដូវក្តៅរបស់ខ្លួនកាលពីមួយខែមុននោះ) លោកស្រីបានប្រាប់ពីការថយចុះប្រចាំឆ្នាំរបស់គណបក្សលោកស្រីដោយថា ក្នុងអំឡុងពេលវិស្សមកាលលោកស្រីសង្ឃឹមថានឹងអាចស្វែងរកថាមពលដើម្បីបន្តធ្វើជាអ្នកដឹកនាំ “ប៉ុន្តែខ្ញុំមិនអាចធ្វើវាបានទេ” ។ ហើយលោកស្រីបាននិយាយថាការបោះឆ្នោតជាសាធារណៈនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី១២ តុលាហើយនាងនឹងបន្តជាសមាជិកសភាបោះឆ្នោតរហូតដល់ពេលនោះ ។

Source: CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *