អ្នកវិភាគនិយាយថា អាម៉េរិកនឹងដាក់សម្ពាធលើតៃវ៉ាន់ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់កោះនេះលើចិនដីគោក
China USA

អ្នកវិភាគនិយាយថា អាម៉េរិកនឹងដាក់សម្ពាធលើតៃវ៉ាន់ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់កោះនេះលើចិនដីគោក

ទីក្រុងប៉េកាំងគួរតែប្រុងប្រយ័ត្នចំពោះការរីកលូតលាស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងទីក្រុងតៃប៉ិ និងវ៉ាស៊ីនតោន ហើយប្រហែលជាត្រូវជ្រើសរើសរវាងការ៉ុត និងដំបងជាការឆ្លើយតប នេះបើយោងតាមអ្នកវិភាគនៅចិនដីគោក ។

ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលមន្ត្រីតៃវ៉ាន់ និងសហរដ្ឋអាម៉េរិកបានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មរយៈពេលបួនថ្ងៃនៅទីក្រុងតៃប៉ិកាលពីថ្ងៃអង្គារ ដែលត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមថ្មីរបស់សហរដ្ឋអាមេរិក និងតៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សទី 21 ។ ភាគីទាំងពីរបានចង្អុលបង្ហាញថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងលើបញ្ហាដូចជាការសម្របសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ការអនុវត្តបទប្បញ្ញត្តិល្អ ។

លោក Wang Jianmin ដែលមានឯកទេសខាងបញ្ហាតៃវ៉ាន់នៅសាកលវិទ្យាល័យ Minnan Normal ក្នុងខេត្ត Fujian បាននិយាយថា ការចរចានេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើទីក្រុងប៉េកាំង ។

លោក Wang បាននិយាយថា “ស្នូលនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីប្រឆាំងនឹងដីគោក និងបង្កើតប្រព័ន្ធកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ដើម្បីរួមបញ្ចូលតៃវ៉ាន់នៅក្នុងប្រព័ន្ធផ្គត់ផ្គង់ និងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក” ។

យោងតាមលោក Wang ទីក្រុងប៉េកាំងគួរតែប្រុងប្រយ័ត្នចំពោះទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងតៃវ៉ាន់ និងសហរដ្ឋអាម៉េរិក ។

លោកបាននិយាយថា “សហរដ្ឋអាម៉េរិកនឹងដាក់សម្ពាធលើតៃវ៉ាន់កុំឱ្យធ្វើការជិតស្និទ្ធជាមួយដីគោក ហើយវាច្បាស់ណាស់ថា ការមិនរាប់បញ្ចូលដីគោក និងការកាត់បន្ថយការពឹងផ្អែករបស់កោះនេះលើដីគោក នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម” ។

ប្រភព ៖ South China Morning Post

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *