ទីក្រុងគៀវទើបបានទទួលរថយន្តប្រឆាំងយន្តហោះស្វ័យប្រវត្តិចំនួន ៣ គ្រឿងពីក្រុងប៊ែរឡាំង នេះបើតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Kyiv Independent ។
លោក Reznikov និយាយថាការផ្ទេរប្រព័ន្ធការពារដែនអាកាស Gepards គឺជាការដឹកជញ្ជូនលើកដំបូងនៃសព្វាវុធសរុបចំនួន 15 ដែលបានសន្យាដោយទីក្រុងប៊ែកឡាំងថានឹងបញ្ជូនទៅកាន់ទីក្រុងគៀវ ។