លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ ហើយបាត់បង់សន្ទុះទៅមុខរបស់ខ្លួននៅអ៊ុយក្រែន ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅសប្តាហ៍នេះថា លោកជឿជាក់ថា រុស្ស៊ីនឹងបាត់បង់សន្ទុះក្នុងសង្គ្រាមជាមួយអ៊ុយក្រែនឆាប់ៗនេះ។
ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ Sueddeutsche Zeitung លោក Johnson បាននិយាយថា លោកគិតថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើទាហាន និងសម្ភារៈបរិក្ខារយោធា នៅក្នុងប្រតិបត្តិការដណ្តើមយកតំបន់ Donbas របស់អ៊ុយក្រែន។
ដោយលើកឡើងពីរបាយការណ៍ស៊ើបការណ៍សម្ងាត់ពីកងកម្លាំងអង់គ្លេស លោក Boris Johnson បានប្រាប់Gjnkសារព័ត៌មានថា លោកជឿជាក់ថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនទំនងជានឹងបាត់បង់ការរុលទៅមុខក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។
លោកបាននិយាយថា “ទោះជាយ៉ាងណាក៏ដោយ សេវាស៊ើបការណ៍ការពារជាតិរបស់យើងជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រុស្ស៊ីអាចឈានដល់ចំណុចមួយដែលមិនមានសន្ទុះទៅមុខទៀតនោះទេ ព្រោះពួកគេបានអស់អាវុធហើយ” នេះបើយោងតាម Sueddeutsche Zeitung ។
ប្រភព ៖ Business Insider