លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ!!
Read Time:1 Minute, 42 Second
Views:88

លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ!!

0 0

លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ ហើយបាត់បង់សន្ទុះទៅមុខរបស់ខ្លួននៅអ៊ុយក្រែន ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅសប្តាហ៍នេះថា លោកជឿជាក់ថា រុស្ស៊ីនឹងបាត់បង់សន្ទុះក្នុងសង្គ្រាមជាមួយអ៊ុយក្រែនឆាប់ៗនេះ។

ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ Sueddeutsche Zeitung លោក Johnson បាននិយាយថា លោកគិតថា  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើទាហាន និងសម្ភារៈបរិក្ខារយោធា នៅក្នុងប្រតិបត្តិការដណ្តើមយកតំបន់ Donbas របស់អ៊ុយក្រែន។

ដោយ​លើក​ឡើង​ពី​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ពី​កងកម្លាំង​អង់គ្លេស លោក Boris Johnson បាន​ប្រាប់Gjnk​សារព័ត៌មាន​ថា លោក​ជឿជាក់​ថា ការ​វាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ទំនង​ជា​នឹង​បាត់បង់​ការរុលទៅមុខ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

លោកបាននិយាយថា “ទោះជាយ៉ាងណាក៏ដោយ សេវាស៊ើបការណ៍ការពារជាតិរបស់យើងជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រុស្ស៊ីអាចឈានដល់ចំណុចមួយដែលមិនមានសន្ទុះទៅមុខទៀតនោះទេ ព្រោះពួកគេបានអស់អាវុធហើយ” នេះបើយោងតាម Sueddeutsche Zeitung ។

ប្រភព ៖ Business Insider

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក ពូទីន ថ្លែងទៅកាន់សមមិត្តចិន ៖ ខ្ញុំ និងលោកស៊ីជីនពីង មានទំនាក់ទំនងបុគ្គល និងភាពជាមិត្តដ៏ល្អរវាងគ្នានិងគ្នា ។
Next post អាល្លឺម៉ង់​​ចាប់ផ្ដើម​ប្រកាស​អាសន្នពីកង្វះ​ឧស្ម័ន​ចំពេល​មាន​ការថយចុះ​ការផ្គត់ផ្គង់​ពីសំណាក់ប្រទេស​រុស្ស៊ី ។