Breaking News

លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ!!

លោក Boris Johnson និយាយថា រុស្ស៊ីអាចនឹងអស់ទាហាន និងសព្វាវុធក្នុងពេលឆាប់ៗនេះ ហើយបាត់បង់សន្ទុះទៅមុខរបស់ខ្លួននៅអ៊ុយក្រែន ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅសប្តាហ៍នេះថា លោកជឿជាក់ថា រុស្ស៊ីនឹងបាត់បង់សន្ទុះក្នុងសង្គ្រាមជាមួយអ៊ុយក្រែនឆាប់ៗនេះ។

ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ Sueddeutsche Zeitung លោក Johnson បាននិយាយថា លោកគិតថា  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរលើទាហាន និងសម្ភារៈបរិក្ខារយោធា នៅក្នុងប្រតិបត្តិការដណ្តើមយកតំបន់ Donbas របស់អ៊ុយក្រែន។

ដោយ​លើក​ឡើង​ពី​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ពី​កងកម្លាំង​អង់គ្លេស លោក Boris Johnson បាន​ប្រាប់Gjnk​សារព័ត៌មាន​ថា លោក​ជឿជាក់​ថា ការ​វាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ទំនង​ជា​នឹង​បាត់បង់​ការរុលទៅមុខ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

លោកបាននិយាយថា “ទោះជាយ៉ាងណាក៏ដោយ សេវាស៊ើបការណ៍ការពារជាតិរបស់យើងជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រុស្ស៊ីអាចឈានដល់ចំណុចមួយដែលមិនមានសន្ទុះទៅមុខទៀតនោះទេ ព្រោះពួកគេបានអស់អាវុធហើយ” នេះបើយោងតាម Sueddeutsche Zeitung ។

ប្រភព ៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version