ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការហោះហើរនៃបាឡុងរបស់ចិននៅលើមន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិកនោះ គឺជាឧបទ្ទវហេតុដ៏មិនស្មានដល់នោះទេ ដោយបានចោទប្រកាន់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាម៉េរិកថា បានទាញយកផលប្រយោជន៍ពីស្ថានភាពនេះ ដើម្បីបង្ខូចកិត្តិយសប្រទេសចិន។ ដោយ សហរដ្ឋអាម៉េរិកបាននិយាយថា យាននេះគឺជាបាឡុងចារកម្មដែលសង្ស័យថាបានប្រព្រឹត្ត ការរំលោភបំពានយ៉ាងច្បាស់ទៅលើអធិបតេយ្យភាពរបស់សហរដ្ឋអាម៉េរិក ហើយព្រមទាំងបានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះទៀតផង។
គួរឱ្យដឹងដែរថា រដ្នមន្ត្រីការបរទេសរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនតែងតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ ដោយបានបន្ថែមថា ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនមិនបានប្រកាសពីដំណើរទស្សនកិច្ចណាមួយដោយលោក Blinken ទេ ហើយថា “ការប្រកាសរបស់សហរដ្ឋអាម៉េរិកគឺជាបញ្ហារបស់ពួកគេ ហើយយើងគោរពតាមការសម្រេចចិត្តរបស់ពួកគេ។
ម្យ៉ាងទៀត រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា លោក Wang Yi ប្រធានគណៈកម្មការមជ្ឈិមសម្រាប់កិច្ចការបរទេសរបស់ប្រទេសចិន បាននិយាយជាមួយ លោកBlinken តាមទូរស័ព្ទកាលពីល្ងាចថ្ងៃសុក្រ និងពិភាក្សាអំពីរបៀបដោះស្រាយឧប្បត្តិហេតុដោយចៃដន្យដោយស្ងប់ស្ងាត់ និងប្រកបដោយវិជ្ជាជីវៈរួចទៅហើយ។
ប្រភព៖ RT
By Chanratanak