សភាអាម៉េរិកនិយាយថា ការលក់យន្តហោះ F-16 ឱ្យទួរគីគឺអាស្រ័យលើការយល់ព្រមរបស់ណាតូក្នុងការដាក់ប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ជាសមាជិកជាមុនសិន
USA World

សភាអាម៉េរិកនិយាយថា ការលក់យន្តហោះ F-16 ឱ្យទួរគីគឺអាស្រ័យលើការយល់ព្រមរបស់ណាតូក្នុងការដាក់ប្រទេសស៊ុយអែតនិងប្រទេសហ្វាំងឡង់ជាសមាជិកជាមុនសិន

សមាជិកព្រឹទ្ធសភាមួយក្រុមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាសហរដ្ឋអាម៉េរិកមិនអាចគាំទ្រការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ 20 ពាន់លានដុល្លារទៅឱ្យប្រទេសទួរគីបានទេ រហូតទាល់តែទីក្រុងអង់ការ៉ាផ្តល់សច្ចាប័នលើសមាជិកភាពណាតូនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ជាមុនសិន ។

គួរឱ្យដឹងដែរថា ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យកាលពីឆ្នាំមុន ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងការពារឆ្លងមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ដែលមិននឹកស្មានដល់ពីទួរគី ហើយចាប់តាំងពីពេលនោះមកពួកគេបានស្វែងរកការគាំទ្ររបស់ខ្លួនយ៉ាងខ្លាំង។ ដោយ ទីក្រុងអង់ការ៉ាចង់ឱ្យទីក្រុង Helsinki និង Stockholm ប្រកាន់ខ្ជាប់នូវជំហរដ៏តឹងរ៉ឹងជាពិសេសប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករដោយទួរគី និងសហភាពអឺរ៉ុប ហើយនិងក្រុមមួយទៀតដែលខ្លួនបានស្តីបន្ទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ 2016 នោះ។

គួរបញ្ជាក់ដែរថា ប្រទេសទាំងបីបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការឆ្ពោះទៅមុខក្នុងទីក្រុងម៉ាឌ្រីដកាលពីខែមិថុនាឆ្នាំមុននេះ ប៉ុន្តែទីក្រុងអង់ការ៉ាបានផ្អាកការពិភាក្សាកាលពីខែមុនបន្ទាប់ពីការតវ៉ានៅទីក្រុង Stockholm ដោយអ្នកនយោបាយស្តាំនិយមដាណឺម៉ាកបានដុតច្បាប់ចម្លងនៃសៀវភៅបរិសុទ្ធរបស់មូស្លីមដែលស្គាល់ថា គម្ពីរកូរ៉ាន។ចំណែកឯ នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតី ចូ បៃដិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចំនួន 29 រូបបាននិយាយថា ប្រទេស Nordic ទាំងពីរកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង និងស្មោះត្រង់ ដើម្បីបំពេញលក្ខខណ្ឌសម្រាប់សមាជិកភាពណាតូដែលទួរគីបានស្នើសុំទោះបីជាទីក្រុងអង់ការ៉ានិយាយថាស៊ុយអែតត្រូវប្រឹងបន្ថែមទៀតក៏ដោយ។

ប្រភព៖ RT

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *