សហរដ្ឋអាម៉េរិក និងហ្វីលីពីននឹងចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីអាម៉េរិកទទួលបានការអនុញ្ញាតបន្ថែមក្នុងការចូលកាន់មូលដ្ឋានកងទ័ពហ្វីលីពីនមក
Asia

សហរដ្ឋអាម៉េរិក និងហ្វីលីពីននឹងចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីអាម៉េរិកទទួលបានការអនុញ្ញាតបន្ថែមក្នុងការចូលកាន់មូលដ្ឋានកងទ័ពហ្វីលីពីនមក

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិក និងហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង ខណៈដែលសម្ពន្ធមិត្តដ៏យូរនេះព្យាយាមទប់ទល់នឹងការកើនឡើងនៃយោធារបស់ប្រទេសចិននៅជុំវិញតំបន់នេះ។គួររំលឹកដែរថា ប្រទេសទាំងពីរនេះបានផ្អាកការល្បាតដែនសមុទ្រនៅក្នុងតំបន់ដែលមានជម្លោះក្តៅគគុកនេះក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Rodrigo Duterte ម្តងរួចមកហើយ។

ដោយ សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin  និងសមភាគីហ្វីលីពីនលោក Carlito Galvez បានយល់ព្រមចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាប្រឈម (សន្តិសុខ) ។ហើយគួរឱ្យដឹងដែរថា មន្ត្រីទាំងនោះក៏បានប្រកាសអំពីកិច្ចព្រមព្រៀងផ្តល់ឲ្យទាហានអាម៉េរិកចូលទៅកាន់មូលដ្ឋានចំនួនបួនផ្សេងទៀតនៅក្នុង “តំបន់យុទ្ធសាស្ត្រ” នៃប្រទេសអាស៊ីអាគ្នេយ៍នេះ។ដោយ កិច្ចព្រមព្រៀងនេះកើតឡើងខណៈដែលសម្ព័ន្ធមិត្តទាំងពីរបានស្វែងរកការសម្របសម្រួលទំនាក់ទំនងដែលប្រេះឆាក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនមុនលោក Duterte ដែលបានអនុគ្រោះដល់ចិនដែលជាអតីតអាណានិគមលើប្រទេសរបស់លោកនោះ។

ប្រភព៖ CNA

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *