ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់ PBS News ថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មានឆន្ទៈក្នុងការចរចាជាមួយអ៊ុយក្រែនបន្ទាប់ពីការវាយលុករបស់ទីក្រុងគៀវ បានរុញច្រានកងទ័ពរុស្ស៊ីចេញពីតំបន់ Kharkiv ។
លោក Recep Tayyip Erdogan និយាយថា លោក ពូទីន ពិតជាបង្ហាញខ្ញុំថា គាត់សុខចិត្តបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន ។ នោះជាចំណាប់អារម្មណ៍របស់ខ្ញុំ ពីព្រោះវិធីដែលកំពុងដំណើរការនាពេលនេះពិតជាមានបញ្ហា”។
យោងតាមលោក Erdogan រុស្ស៊ីត្រូវតែប្រគល់ទឹកដីទាំងអស់ដែលខ្លួនបានកាន់កាប់ រួមទាំងតំបន់គ្រីមៀរផងដែរទៅឲ្យអ៊ុយក្រែន ។ លោកបានបន្ថែមថា “ប្រសិនបើសន្តិភាពនឹងត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ុយក្រែន ពិតណាស់ ការប្រគល់ទឹកដីដែលត្រូវបានឈ្លានពានត្រឡប់មកវិញនឹងក្លាយជារឿងសំខាន់ ។ នេះជាអ្វីដែលរំពឹងទុក” ។ លោក Erdogan បាននិយាយថា “គ្មានការលុកលុយណាមួយអាចត្រូវបានរាប់ជាសុចរិតទេ” ។
លោក Erdogan ក៏បាននិយាយដែរថា លោកបានស្នើសុំលោកពូទីន ឲ្យប្រគល់គ្រីមៀទៅម្ចាស់កម្មសិទ្ធិរបស់គេវិញ។
ប្រធានាធិបតីតួកគីបានបន្ថែមថាជាជំហានដំបូង “ចំណាប់ខ្មាំង 200 នាក់នឹងត្រូវបានផ្លាស់ប្តូរតាមកិច្ចព្រមព្រៀង” រវាងអ៊ុយក្រែននិងរុស្ស៊ី ។
ប្រភព ៖ The Kyiv Independent