ប្រធានាធិបតីតួកគីនិយាយថា​ លោក ពូទីន ចង់ចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់ Kharkiv
Read Time:1 Minute, 52 Second
Views:162

ប្រធានាធិបតីតួកគីនិយាយថា​ លោក ពូទីន ចង់ចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់ Kharkiv

0 0

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់ PBS News​ ថាប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មានឆន្ទៈក្នុងការចរចាជាមួយអ៊ុយក្រែនបន្ទាប់ពីការវាយលុករបស់ទីក្រុងគៀវ បានរុញច្រានកងទ័ពរុស្ស៊ីចេញពីតំបន់ Kharkiv ។

លោក Recep Tayyip Erdogan និយាយថា លោក ពូទីន ពិតជាបង្ហាញខ្ញុំថា គាត់សុខចិត្តបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន ។ នោះជាចំណាប់អារម្មណ៍របស់ខ្ញុំ ពីព្រោះវិធីដែលកំពុងដំណើរការនាពេលនេះពិតជាមានបញ្ហា”។ ​

យោងតាម​លោក Erdogan រុស្ស៊ី​ត្រូវតែ​ប្រគល់​ទឹកដី​ទាំងអស់​ដែល​ខ្លួន​បាន​កាន់កាប់ រួមទាំង​តំបន់គ្រីមៀរផងដែរទៅឲ្យអ៊ុយក្រែន ។ លោកបានបន្ថែមថា “ប្រសិនបើសន្តិភាពនឹងត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ុយក្រែន ពិតណាស់ ការប្រគល់ទឹកដីដែលត្រូវបានឈ្លានពានត្រឡប់មកវិញនឹងក្លាយជារឿងសំខាន់ ។ នេះជាអ្វីដែលរំពឹងទុក” ។ លោក Erdogan បាននិយាយថា “គ្មានការលុកលុយណាមួយអាចត្រូវបានរាប់ជាសុចរិតទេ” ។

លោក Erdogan ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​ស្នើ​សុំលោក​ពូទីន ឲ្យ​ប្រគល់​គ្រីមៀ​ទៅ​ម្ចាស់កម្ម​សិទ្ធិ​របស់​គេ​វិញ។

ប្រធានាធិបតីតួកគីបានបន្ថែមថាជាជំហានដំបូង “ចំណាប់ខ្មាំង 200 នាក់នឹងត្រូវបានផ្លាស់ប្តូរតាមកិច្ចព្រមព្រៀង” រវាងអ៊ុយក្រែននិងរុស្ស៊ី ។

ប្រភព ៖ The Kyiv Independent

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក បៃដិន និយាយថា ការផ្ទុះឡើងនៃមេរោគកូវីដ-19ក្នុ ងសហរដ្ឋអាម៉េរិកត្រូវបានបញ្ចប់ហើយ បើទោះបីចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងក៏ដោយ
Next post តម្លៃនំបុ័ងនៅអឺរ៉ុបកើនឡើងជិត20% ដោយសារឥទ្ធិពលនៃវិបត្តិសង្រ្គាមអ៊ុយក្រែន