តម្លៃនំបុ័ងនៅអឺរ៉ុបកើនឡើងជិត20% ដោយសារឥទ្ធិពលនៃវិបត្តិសង្រ្គាមអ៊ុយក្រែន
Breaking News

តម្លៃនំបុ័ងនៅអឺរ៉ុបកើនឡើងជិត20% ដោយសារឥទ្ធិពលនៃវិបត្តិសង្រ្គាមអ៊ុយក្រែន

តម្លៃនំបុ័ងបានកើនឡើងជិត20% នៅក្នុងសហភាពអឺរ៉ុប (EU) នៅក្នុងខែសីហាកន្លងមកនេះ ខណៈដែលសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ និងជីដ៏សំខាន់ បានធ្វើឱ្យមានការប៉ះពាល់ដល់ទីផ្សារពិភពលោក និងធ្វើឱ្យកម្រិតអតិផរណាក្នុងតំបន់នេះមានការបង្កើនល្បឿនកាន់តែខ្លាំង ។

បណ្ដាញសារព័ត៌មាន REUTERS បានរាយការណ៍ថា តម្លៃស្រូវសាលីពិភពលោកបានកើនឡើងចាប់តាំងពីខែកុម្ភៈ បន្ទាប់ពីផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យមានផលប៉ះពាល់ដល់ការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ និងមានការកំណត់ការនាំចេញជី ដោយសារតែក្រុមហ៊ុនរបស់រុស្ស៊ីមិនមានលទ្ធភាពចូលទៅកាន់កំពង់ផែនៅសមុទ្របាល់ទិកបាន ។

Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទ (19 ខែកញ្ញា) ម្សិលមិញនេះថា តម្លៃជាមធ្យមនៃនំបុ័ងនៅក្នុងសហភាពអឺរ៉ុបបានកើនឡើង18% នៅក្នុងខែសីហា កន្លងមកនេះ ។

តម្លៃជាមធ្យមរបស់នំបុ័ងនៅក្នុងប្រទេសហុងគ្រី បានកើនឡើងដល់ទៅ 66% និងប្រទេសលីទុយអានី បានកើនឡើងដល់33% កាលពីខែសីហាកន្លងមកនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *