UNICEF ថ្កោលទោសកងទ័ពមីយ៉ាន់ម៉ាដែលបានបើកការវាយប្រហារលើសាលារៀនមួយកន្លែងសម្លាប់កុមារចំនួន11នាក់
Read Time:1 Minute, 50 Second
Views:133

UNICEF ថ្កោលទោសកងទ័ពមីយ៉ាន់ម៉ាដែលបានបើកការវាយប្រហារលើសាលារៀនមួយកន្លែងសម្លាប់កុមារចំនួន11នាក់

0 0

UNICEF ថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ក្រោយការវាយប្រហារតាមផ្លូវអាកាសនៅភាគកណ្តាលនៃប្រទេស បង្កការខូចខាតដល់សាលារៀនមួយកន្លែង និងបណ្តាលឲ្យកុមារយ៉ាងហោចណាស់11នាក់ស្លាប់បាត់បង់ជីវិត ។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានចេញសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ា ធ្វើការវាយប្រហារតាមផ្លូវអាកាស នៅទីក្រុង Tabayin ក្នុងតំបន់ Sagaing ភាគកណ្តាលនៃប្រទេស កាលពីថ្ងៃសុក្រកន្លងមកនេះ ជាហេតុបង្កឱ្យមានការខូចខាតអគារមួយចំនួនក្នុងតំបន់នេះ រួមទាំងសាលាមួយកន្លែងផង ហើយយ៉ាងហោចណាស់មានសិស្សចំនួន11នាក់បានស្លាប់ក្នុងប្រតិបត្តិការនោះ ។

អង្គការ UNICEF បានរាយការណ៍បន្ថែមផងដែរថា មានសិស្សយ៉ាងហោចណាស់ចំនួន15នាក់ផ្សេងទៀតនៅក្នុងសាលានោះ ត្រូវបានបាត់ខ្លួនក្នុងឧបទ្ទវហេតុនេះ ។ អង្គការនេះជំរុញឱ្យមានការដោះលែងកុមារទាំងអស់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។ UNICEF ថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហានេះ ព្រោះសាលារៀនត្រូវបានចាត់ទុកថា ជាកន្លែងលើកលែងមួយដែលបានចែងក្នុងច្បាប់សឹកសង្រ្គាម ។

UNICEF អំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពន្លឿនសកម្មភាព “ច្បាស់លាស់ និងមានប្រសិទ្ធភាព” ចំពោះបញ្ហានេះ ។

ប្រភព ៖ UNICEF Myanmar

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អតីតប្រធានាធិបតីរុស្ស៊ីលោក Medvedev និយាយថា ក្រុមបំបែកខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ ត្រូវតែធ្វើប្រជាមតិ ដើម្បីចូលរួមជាមួយរុស្ស៊ី
Next post ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅទីក្រុង Donetsk នឹងរៀបចំការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយរុស្ស៊ីនៅថ្ងៃទី 23-27 ខែកញ្ញា