អតីតប្រធានាធិបតីរុស្ស៊ីលោក Medvedev និយាយថា ក្រុមបំបែកខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ ត្រូវតែធ្វើប្រជាមតិ ដើម្បីចូលរួមជាមួយរុស្ស៊ី
Breaking News

អតីតប្រធានាធិបតីរុស្ស៊ីលោក Medvedev និយាយថា ក្រុមបំបែកខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ ត្រូវតែធ្វើប្រជាមតិ ដើម្បីចូលរួមជាមួយរុស្ស៊ី

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃអង្គារនេះថា វាជាការចាំបាច់ដែលក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅអ៊ុយក្រែន ត្រូវធ្វើប្រជាមតិដែលនឹងឃើញតំបន់របស់ពួកគេចូលរួមជាមួយប្រទេសរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Medvedev បាននិយាយថា ការធ្វើឱ្យ Donetsk និង Luhansk សាធារណរដ្ឋប្រជាមានិតដែលគាំទ្រដោយទីក្រុងម៉ូស្គូជាផ្នែកផ្លូវការរបស់រុស្ស៊ី គឺជាជំហានដ៏សំខាន់មួយក្នុងការការពារផលប្រយោជន៍របស់ពួកគេ និងអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងយោធារបស់រុស្ស៊ីដើម្បីការពារពួកគេ ។

កាលពីថ្ងៃច័ន្ទ មេដឹកនាំផ្តាច់ខ្លួននៅតំបន់ Donetsk និង Luhansk  បានយល់ព្រមលើកិច្ចខិតខំប្រឹងប្រែង “ធ្វើសមកាលកម្ម” ដើម្បីរៀបចំការបោះឆ្នោតប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី  ។  

លោក Medvedev បាននិយាយនៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា “ការធ្វើប្រជាមតិនៅ Donbas គឺចាំបាច់មិនត្រឹមតែសម្រាប់ការការពារជាប្រព័ន្ធនៃអ្នករស់នៅ Donetsk, Luhansk និងទឹកដីរំដោះផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការស្ដារឡើងវិញនូវយុត្តិធម៌ជាប្រវត្តិសាស្ត្រផងដែរ” ។

លោក Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូគួរតែអនុញ្ញាតឱ្យតំបន់នានាចូលរួមជាមួយរុស្ស៊ី ព្រោះថាវានឹងផ្តល់ឱ្យវិមានក្រឹមឡាំងនូវហេតុផលបន្ថែមទៀតអំពីការប្រើប្រាស់កម្លាំងយោធានៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Medvedev បាន​និយាយ​ថា​៖ «​ការ​ទន្ទ្រាន​យក​ទឹកដី​រុស្ស៊ី​គឺជា​ឧក្រិដ្ឋកម្ម​ដែល​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ប្រើ​កម្លាំង​ទាំងអស់​ការពារ​ខ្លួន »។

“នេះជាមូលហេតុដែលការធ្វើប្រជាមតិទាំងនេះធ្វើឲ្យទីក្រុងគៀវ និងលោកខាងលិចមានការភ័យខ្លាចយ៉ាងខ្លាំង​ ។ នេះជាមូលហេតុដែលពួកគេចាំបាច់ត្រូវអនុវត្ត”។

Leave a Reply

Your email address will not be published. Required fields are marked *