China Technology USA

TikTok មានពេលតែ ២៧០ ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើមិនព្រមលក់ឲ្យក្រុមហ៊ុនអាម៉េរិកទេកម្មវិធីនេះនឹងត្រូវបិទនៅអាម៉េរិកជាផ្លូវការ

​ច្បាប់បង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ត្រូវបានព្រឹទ្ធសភាអាម៉េរិកអនុម័តជាផ្លូវការ ខណៈប្រធានាធិបតី ចូ បៃដិន គ្រោងនឹងចុះហត្ថលេខានៅថ្ងៃពុធ ដោយ TikTok នឹងមានរយៈពេល ២៧០ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ដំណើរការលើទឹកដីអាម៉េរិក ប្រសិនបើ ByteDance មិនព្រមលក់ TikTok ឲ្យក្រុមហ៊ុនអាម៉េរិក ។

ByteDance Ltd. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្តេជ្ញាថា នឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបញ្ឈប់វិធានការនេះ ។ ការបិទនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ ១៧០ លាននាក់នៅសហរដ្ឋអាម៉េរិកបាត់បង់សិទ្ធបញ្ចេញមតិ ហើយគ្រោងនឹងដាក់ពាក្យបណ្តឹងដើម្បីលុបចោលច្បាប់ ឬយ៉ាងហោចណាស់ពន្យារពេលការអនុវត្តរបស់វា។

លោក Michael Beckerman ប្រធានគោលនយោបាយសាធារណៈរបស់ TikTok សម្រាប់ទ្វីបអាមេរិកបាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកអាម៉េរិកកាលពីសប្តាហ៍មុនថា “យើងនឹងបន្តប្រយុទ្ធ” ។ “នេះជាការចាប់ផ្តើម មិនមែនជាការបញ្ចប់នៃដំណើរការដ៏យូរនេះទេ”។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version