New York Times ៖ ការស៊ើបអង្កេតថ្មីរបស់អាម៉េរិកបង្ហាញថាក្រុមគាំទ្រអ៊ុយក្រែនបានធ្វើការវាយប្រហារបំពង់បង្ហូរឧស្ម័ន Nord Stream
War World

New York Times ៖ ការស៊ើបអង្កេតថ្មីរបស់អាម៉េរិកបង្ហាញថាក្រុមគាំទ្រអ៊ុយក្រែនបានធ្វើការវាយប្រហារបំពង់បង្ហូរឧស្ម័ន Nord Stream

សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការស៊ើបការណ៍សម្ងាត់ថ្មីដែលត្រូវបានពិនិត្យដោយមន្ត្រីអាម៉េរិក បានបង្ហាញថា ក្រុមគាំទ្រអ៊ុយក្រែន ដែលទំនងជាមានជនជាតិអ៊ុយក្រែន ឬជនជាតិរុស្ស៊ី បានវាយប្រហារបំពង់បង្ហូរឧស្ម័ន Nord Stream ក្នុងខែកញ្ញា ប៉ុន្តែមិនមានការសន្និដ្ឋានច្បាស់លាស់នោះទេ ។

កាសែតនេះបានរាយការណ៍ថា មិនមានភស្តុតាងណាមួយដែលថាប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឬមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនផ្សេងទៀតនៅពីក្រោយការវាយប្រហារដែលបានបញ្ចេញឧស្ម័នធម្មជាតិចូលទៅក្នុងសមុទ្របាល់ទិកនោះទេ ។

ការផ្ទុះកាលពីថ្ងៃទី 26 ខែកញ្ញានៅលើបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ប្រទេសរុស្ស៊ីនិងអាល្លឺម៉ង់បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសស៊ុយអែតនិងដាណឺម៉ាក ។ ប្រទេសទាំងពីរបានសន្និដ្ឋានថា ការបំផ្ទុះគ្រាប់បែកនេះគឺមានចេតនា ប៉ុន្តែមិនទាន់បាននិយាយថាអ្នកណាអាចទទួលខុសត្រូវ ។

សហរដ្ឋអាម៉េរិក និងអង្គការណាតូបានហៅការវាយប្រហារតាមបំពង់បង្ហូរប្រេងនេះថាជា “សកម្មភាពនៃការបំផ្លិចបំផ្លាញ” ខណៈដែលទីក្រុងម៉ូស្គូបានស្តីបន្ទោសប្រទេសលោកខាងលិច ។

ជាការឆ្លើយតបរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអ៊ុយក្រែនមិនបានជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញកាលពីឆ្នាំមុននៃបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងសមុទ្របាល់ទិកនោះទេ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *