ចិនត្រៀមចេញច្បាប់ “បញ្ចុះតម្លៃបណ្ណាការកូនក្រមុំ” ដើម្បីជំរុញឱ្យមានការរៀបអាពាហ៍ពិពាហ៍ 
China

ចិនត្រៀមចេញច្បាប់ “បញ្ចុះតម្លៃបណ្ណាការកូនក្រមុំ” ដើម្បីជំរុញឱ្យមានការរៀបអាពាហ៍ពិពាហ៍ 

ប្រទេសចិនកំពុងព្យាយាមរកវិធីផ្សេងៗដើម្បីជំរុញអត្រាកំណើតរបស់ខ្លួន និងទប់ស្កាត់វិបត្តិប្រជាសាស្រ្ដ ឥឡូវនេះពួកគេកំពុងចាត់វិធានការលើការអនុវត្តទំនៀមទម្លាប់ដែលតម្រូវឲ្យបុរសត្រូវបង់ប្រាក់ទៅឲ្យអនាគតឪពុកម្ដាយក្មេករបស់គាត់នូវ “ថ្លៃបណ្ណាការកូនក្រមុំ”។

បញ្ហានេះថែមទាំង បានលើកឡើងក្នុង កិច្ច ប្រជុំ សភា ប្រជាជន ជាតិ ដែល កំពុង ធ្វើឡើងក្នុង ប្រទេស ចិន។ ប្រតិភូមកពីសហព័ន្ធនារីចិនទាំងអស់ដែលគាំទ្រដោយរដ្ឋបានស្នើឲ្យអាជ្ញាធរពិនិត្យមើលវិធានការដើម្បីទប់ស្កាត់ចំពោះទម្លាប់ផ្ដល់ថ្លៃបណ្ណាការថ្លៃៗទៅកាន់គ្រួសារកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថា ជាសំណាងរបស់កូនកំលោះដល់គ្រួសារកូនក្រមុំសម្រាប់ចិញ្ចឹមកូនស្រី។ ថ្មីៗនេះ ខេត្តមួយចំនួនក្នុងប្រទេសចិនបានចាប់ផ្តើមយ៉ាងសកម្មក្នុងការលើកកម្ពស់ឲ្យមានការបញ្ឈប់នូវទម្លាប់បែបនេះ។

ប្រទេសចិនក៏កំពុងដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗសម្រាប់បង្គាប់ប្រជាជនឲ្យយកកូន។ ជាឧទាហរណ៍ ទីក្រុង Hangzhou ប្រទេសចិនកំពុងផ្តល់ប្រាក់ចំនួន $២,៩០០ ដល់ឪពុកម្តាយទាំងឡាយណាដើម្បីយកកូនទីបីនៅឆ្នាំនេះ។ ទីក្រុងមួយចំនួនទៀតកំពុងផ្តល់ការឈប់សម្រាកសម្រាប់ការរៀបអាពាហ៍ពិពាហ៍ជិត ៣០ ថ្ងៃដើម្បីបង្កើនអត្រាកំណើត។ ប៉ុន្តែ ការចំណាយប្រាក់លើកទឹកចិត្តដូចជានៅមិនទាន់គ្រប់គ្រាន់ទេដើម្បីបង្គាប់ឲ្យមនុស្សមានកូន ព្រោះមានមូលហេតុចម្បងជាច្រើនដែលធ្វើឲ្យយុវជន យុវនារីចិនមិនរៀបការមានដូចជា ការចំណាយ និងជម្រើសដៃគូផ្ទាល់ខ្លួនជាដើម។

ប្រភព ​៖ Business Insider

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *