សូរ្យគ្រាសពេញលេញនៅថ្ងៃនេះនឹងធ្វើឲ្យអាម៉េរិកបាត់បង់ទិន្នផលអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យជាង ៣០លានគីឡូវ៉ាត់
Technology USA

សូរ្យគ្រាសពេញលេញនៅថ្ងៃនេះនឹងធ្វើឲ្យអាម៉េរិកបាត់បង់ទិន្នផលអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យជាង ៣០លានគីឡូវ៉ាត់

​សហរដ្ឋអាម៉េរិកនឹងបាត់បង់ទិន្នផលអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យច្រើនជាង 30 ជីហ្គាវ៉ាត់(៣០,០០០,០០០គីឡូវ៉ាត់) ក្នុងអំឡុងពេលសូរ្យគ្រាសពេញលេញនៅថ្ងៃចន្ទដោយសារពន្លឺព្រះអាទិត្យត្រូវបានរារាំង ដែលស្មើនឹងទិន្នផលអគ្គិសនីបានមកពីរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៣០ –

បណ្តាញអគ្គិសនីរដ្ឋតិចសាស់នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយបាត់បង់ប្រហែល ១៧ ជីហ្គាវ៉ាត់( ១៧លានគីឡូវ៉ាត់) នេះបើយោងតាមការប៉ាន់ស្មានដែលចងក្រងដោយ Schneider Capital Group LLC ។ នៅភាគឦសាន ដែលដំណើរការដោយ PJM Interconnection LLC នឹងបាត់បង់ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យប្រហែល ៤,៨ ជីហ្គាវ៉ាត់(៤,៨០០,០០០) ផលប៉ះពាល់លើបណ្តាញប្រតិបត្តិករនៃតំបន់ Midwest នឹងតិចជាងបន្តិចគឺ ៤ ជីហ្គាវ៉ាត់ (៤,០០០,០០០)។

សូរ្យគ្រាសនឹងធ្វើឱ្យងងឹតមួយរយៈពេលខ្លីនៃទ្វីបអាម៉េរិកខាងជើង ចាប់ពីភាគខាងជើងម៉ិកស៊ិក ដល់រដ្ឋ New England និងខេត្តដែនសមុទ្រកាណាដា។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *