អ្នកបើកយន្តហោះចម្បាំងវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងវៀតណាមបានធ្លាក់នៅភាគខាងជើងប្រទេសវៀតណាម
Asia

អ្នកបើកយន្តហោះចម្បាំងវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំងវៀតណាមបានធ្លាក់នៅភាគខាងជើងប្រទេសវៀតណាម

យន្តហោះចម្បាំង Su-22 ដែលជាយន្ហហោះរបស់កងពលលេខ 921 បានជួបឧបទ្ទវហេតុនៅ ខណៈពេលដែលកំពុងចុះចតនៅក្នុងអាកាសយានដ្ឋាន Yen Bai នៅក្នុងភាគខាងជើង ប្រទេសវៀតណាម ដោយបណ្តាលឱ្យអាកាសយានិកបានស្លាប់កាលពីថ្ងៃអង្គារកន្លងទៅនេៈ។

គួរឱ្យដឹងដែរថា នៅកំឡុងពេលហ្វឹកហាត់នៅវេលាម៉ោង 12:09 នាទីរសៀល លោក Tran Ngoc Duy បានបើកបរយន្តហោះនោះ ហើយនៅពេលដែលចុះចត នៅវេលាម៉ោង 12:27 នាទីរសៀល យន្តហោះនោះក៏មានបញ្ហាម៉ាស៊ីន។

លោក Duy ត្រូវបានបញ្ជាឱ្យប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពដើម្បីរំដោះខ្លួន ប៉ុន្តែគាត់បែរជាព្យាយាមកែប្រើស្ថានការណ៍ជំនួសវិញ ។ ហើយជាអកុសលយន្តហោះនោះបានប៉ះទង្គិចហើយ លោក Duy ត្រូវបានស្លាប់នៅក្នុងពេលនោះឯង ។ ប្រភពមួយចំនួនបានឱ្យដឹងថា លោក Duy មានអាយុ 31ឆ្នាំ មកពីខេត្ត Yen Bai គឺជាមេបញ្ជាការរងកងវរសេនាតូច និងជានាយរងកងវរសេនាតូចលេខ១ ដែលជាផ្នែកនៃកងពលលេខ 921។

Sorurce: VN Express

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *