យោធាអ៊ុយក្រែនបានអះអាងនៅរសៀលថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានកម្ទេចនាវាកងទ័ពជើងទឹកធំដ៏មួយរបស់រុស្ស៊ីដែលមានឈ្មោះថា Caesar Kunikov ក្នុងតំបន់គ្រីមៀរដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។
យោធាអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយនឹងអង្គភាពស៊ើបការណ៍របស់ក្រសួងការពារជាតិ បានបំផ្លាញកប៉ាល់កងទ័ពជើងទឹកដ៏ធំមួយឈ្មោះ Caesar Kunikov ។ មិនទាន់មានការឆ្លើយតបពីភាគីរុស្ស៊ីលើការវាយប្រហារនេះនោះទេ ។
❗️ The Main Directorate of Intelligence of Ukraine published footage of the destruction of the Russian Big Landing Ship "Caesar Kunikov" pic.twitter.com/lQDyjAbNJN
— NEXTA (@nexta_tv) February 14, 2024
“Caesar Kunikov” គឺជាកប៉ាល់ដឹកសម្ភារៈយោធានៅក្នុងកងនាវាចរសមុទ្រខ្មៅនៃកងទ័ពជើងទឹករុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុង Sevastopol ។
Reuters