អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនបានវាយប្រហារលើប៉មខួងយកប្រេងនៅសមុទ្រខ្មៅដោយនិយាយថា វាត្រូវបានទាហានរុស្ស៊ីប្រើជាកន្លែងយោធា ។
ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃចន្ទ គឺជាការវាយប្រហារលើកដំបូងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅឯនាយសមុទ្រនៅតំបន់គ្រីមៀ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី 24 ខែកុម្ភៈ។
អ៊ុយក្រែនបានកំណត់គោលដៅអណ្តូងខួងប្រេងមួយដែលមានប៉មចំនួនបួននៅចម្ងាយប្រហែល 70 គីឡូម៉ែត្រពីឧបទ្វីបគ្រីមៀរដែលអ៊ុយក្រែនបាននិយាយថា វាកំពុងត្រូវបានប្រើកន្លែងយោធា។
លោក Sergiy Bratchuk នៃរដ្ឋបាលយោធាក្នុងតំបន់របស់ Odessa បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធើណេតថា “នៅលើប៉មទាំងនោះ រុស្ស៊ីបានរៀបចំបន្ទាយតូចៗ និងរក្សាទុកឧបករណ៍សម្រាប់ការពារដែនអាកាស រ៉ាដាសង្រ្គាម និងឧបករណ៍ឈ្លបយកការណ៍”។
ប្រភព ៖
Al Arabiya English