ប្រធានាធិបតីឥណ្ឌូនេស៊ីគ្រោងជួបជាមួយ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅចុងខែនេះ!!
Breaking News

ប្រធានាធិបតីឥណ្ឌូនេស៊ីគ្រោងជួបជាមួយ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅចុងខែនេះ!!

ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានបច្ចុប្បន្ននៃក្រុមប្រទេស G20 លោក Joko Widodo គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូនៅចុងខែនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសនេះ ។

កិច្ចប្រជុំនៅឆ្នាំនេះ នៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន 20 ត្រូវបានគ្របដណ្ដប់ដោយសង្រ្គាមនៅអ៊ុយក្រែន ដោយឥណ្ឌូណេស៊ីកំពុងតស៊ូដើម្បីរក្សាក្រុមនេះឱ្យរួបរួមគ្នា ខណៈដែលប្រទេសលោកខាងលិចមួយចំនួនគំរាមធ្វើពហិការមិនចូលកិច្ចប្រជុំកំពូល និងជំរុញឱ្យមានការដកប្រទេសរុស្ស៊ីចេញ ។

ទីភ្នាក់ងារសារព័ត៌មាន Antara បានរាយការណ៍ថា មេដឹកនាំឥណ្ឌូណេស៊ី ដែលត្រូវបានគេស្គាល់ជាទូទៅថា Jokowi គ្រោងនឹងជួបជាមួយលោក ពូទីន នៅថ្ងៃទី ៣០ ខែមិថុនា ។

ប្រភព ៖

Al Arabiya English

Leave a Reply

Your email address will not be published. Required fields are marked *