គីម ជុងអ៊ុន និយាយថាកូរ៉េខាងជើងអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ឆាប់ៗនេះ
Breaking News

គីម ជុងអ៊ុន និយាយថាកូរ៉េខាងជើងអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ឆាប់ៗនេះ

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានឱ្យដឹងថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរាយការណ៍កាលពីថ្ងៃសុក្រថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 ដល់ប្រជាជនអាចកើតឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។

នៅក្នុងសុន្ទរកថា នៃកិច្ចប្រជុំសភាប្រជាជនកំពូលជាតិរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បានលើកឡើងអំពីការព្រមានរបស់អង្គការសុខភាពពិភពលោក WHO ដែលថាការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាអាចនឹងត្រលប់មកវិញក្នុងរដូវរងាខាងមុខនេះ ។

លោកបានបន្ថែមថា ការចាក់ថ្នាំបង្ការដែលជាការទទួលខុសត្រូវរបស់រដ្ឋ និងកាតព្វកិច្ចពាក់ម៉ាសការពារសុខភាពពីការឆ្លងរីករាលដាលនៃជំងឺនេះ នឹងចាប់ផ្ដើមពីខែវិច្ឆិកាខាងមុខនេះតទៅ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមជាងនេះទៀតនោះទេ ។

យ៉ាងណាមិញ ប្រទេសកូរ៉េខាងជើងនៅមិនទាន់បានបញ្ជាក់អំពីគម្រោងចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-19 ច្បាស់លាស់នៅឡើយទេ បើទោះបីជាកំណត់ត្រាគយ និងរដ្ឋាករកូរ៉េខាងជើង បានបង្ហាញថា វ៉ាក់សាំងមិនបានបញ្ជាក់ឈ្មោះមួយចំនួនត្រូវបាននាំចូលពីប្រទេសចិនក្នុងឆ្នាំនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *