អ៊ុយក្រែន​ដករថក្រោះទំនើបបំផុតរបស់អាម៉េរិក Abrams ​ចេញពី​សមរភូមិជួរ​មុខ ក្រោយរងការវាយប្រហារជាបន្តបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ី
Rusia Ukraine USA War

អ៊ុយក្រែន​ដករថក្រោះទំនើបបំផុតរបស់អាម៉េរិក Abrams ​ចេញពី​សមរភូមិជួរ​មុខ ក្រោយរងការវាយប្រហារជាបន្តបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ី

អ៊ុយក្រែនបានដករថក្រោះប្រយុទ្ធ Abrams M1A1 ដែលផ្តល់ដោយសហរដ្ឋអាម៉េរិកពីសមរភូមិមុខក្នុងការប្រយុទ្ធ​នឹងរុស្ស៊ី ​មួយផ្នែកដោយសារតែសង្គ្រាមយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្វើឱ្យវាពិបាកពេកសម្រាប់ពួកគេក្នុងប្រតិបត្តិការដោយមិនរងការវាយប្រហារ នេះបើតាមមន្ត្រីយោធាអាម៉េរិកពីរនាក់បានប្រាប់សារព័ត៌មាន The Associated Press​ ។

 

សហរដ្ឋអាម៉េរិកបានយល់ព្រមបញ្ជូន Abrams ចំនួន ៣១ គ្រឿងទៅអ៊ុយក្រែនក្នុងខែមករាឆ្នាំ ២០២៣សម្រាប់យុទ្ធនាការវាយបករយៈពេលជាច្រើនខែរបស់អ៊ុយក្រែន ដោយលើកហេតុផលថារថក្រោះដែលមានតម្លៃប្រហែល ១០ លានដុល្លារក្នុងមួយគ្រឿងមានសារៈសំខាន់ចំពោះសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារលើរុស្ស៊ី។ ប៉ុន្តែ​សមរភូមិ​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​តាំង​ពី​ពេល​នោះ​មក ជាពិសេស​ដោយ​ការ​ប្រើប្រាស់​គ្រប់​ទីកន្លែង​នៃ​យន្តហោះ​ដ្រូន​ស៊ើបការណ៍​រុស្ស៊ី និង​ដ្រូន​អត្ត​ឃាត ។ សព្វាវុធទាំងនោះបានធ្វើឱ្យអ៊ុយក្រែនកាន់តែលំបាកក្នុងការការពាររថក្រោះ នៅពេលដែលត្រូវបានរុស្ស៊ីរកឃើញ ​។

 

រថក្រោះ​ចំនួន​៥​ក្នុង​ចំណោម​រថក្រោះ​៣១​គ្រឿង​បាន​បាត់បង់​ទៅ​ហើយ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី ។ រថក្រោះ Abrams ត្រូវបានផ្លាស់ប្តូរពីជួរមុខ ហើយសហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយអ៊ុយក្រែនដើម្បីកំណត់ឡើងវិញនូវយុទ្ធសាស្ត្រឡើងវិញ។

AP

Leave a Reply

Your email address will not be published. Required fields are marked *