ប្រទេសអ៊ុយក្រែនបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការស្លាប់របស់ជនជាតិអ៊ុយក្រែនជាង 50នាក់នៅក្នុងពន្ធនាគារ Olenifka ដែលរុស្ស៊ីប្រើប្រាស់ជាកន្លែងឃុំឃាំងឈ្លើយសឹកក្នុងសង្គ្រាមអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងជំរុំ Olenifka ដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិត Donetsk (DNR) ករណីនេះហាក់នៅតែមិនមានភាពច្បាស់លាស់ទាល់តែសោះ ព្រោះអ៊ុយក្រែន និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានវាយប្រហារមកលើជំរុំនេះ ។