នាឡិកាដៃរបស់លោក ហ៊ីត្លែរ ត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃ 1,100,000ដុល្លារ ស្របពេលដែលមានការជំទាស់ពីក្រុមអ្នកដឹកនាំជនជាតិជ្វីហ្វ!!
Breaking News

នាឡិកាដៃរបស់លោក ហ៊ីត្លែរ ត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃ 1,100,000ដុល្លារ ស្របពេលដែលមានការជំទាស់ពីក្រុមអ្នកដឹកនាំជនជាតិជ្វីហ្វ!!

នាឡិកាដៃដែលគេជឿជាក់ថា ជារបស់មេដឹកនាំណាស៊ីគឺលោក Adolf Hitler បានលក់ក្នុងតម្លៃ 1.1 លានដុល្លារអាម៉េរិក ក្នុងការដេញថ្លៃមួយនៅសហរដ្ឋអាម៉េរិក ស្របពេលជាមួយគ្នានេះដែរក៏មានការរិះគន់ពីថ្នាក់ដឹកនាំជនជាតិជ្វីហ្វមុនការដេញថ្លៃត្រូវបានចាប់ផ្ដើម ។

នាឡិកាម៉ាក Huber ដែលមានសសេរពាក្យថា Swastika និងមានអក្សរផ្ចង់ AH នៅលើវា ត្រូវបានលក់ទៅឲ្យអ្នកដេញថ្លៃម្នាក់ដែលមិនបានបញ្ជាក់ឈ្មោះ ។

Adolf Hitler គឺជាមេដឹកនាំផ្តាច់ការនៃអង្គការណាស៊ីអាល្លឺម៉ង់ចន្លោះឆ្នាំ1933-1945 ត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សចំនួន 11លាននាក់ត្រូវបានសម្លាប់នៅជំរុំប្រមូលផ្តុំណាស៊ី ហើយ 6លាននាក់ក្នុងនោះគឺជាជនជាតិជ្វីហ្វ ។

Leave a Reply

Your email address will not be published. Required fields are marked *