អ៊ុយក្រែន​កោះហៅ​កិច្ចប្រជុំ​បន្ទាន់​ បន្ទាប់ពីលោក ពូទីន ត្រៀមបញ្ជូលទឹករបស់អ៊ុយក្រែនចំនួន ៤ តំបន់ទៅក្នុងសហព័ន្ធរុស្ស៊ី
Breaking News

អ៊ុយក្រែន​កោះហៅ​កិច្ចប្រជុំ​បន្ទាន់​ បន្ទាប់ពីលោក ពូទីន ត្រៀមបញ្ជូលទឹករបស់អ៊ុយក្រែនចំនួន ៤ តំបន់ទៅក្នុងសហព័ន្ធរុស្ស៊ី

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី នឹងបើកកិច្ចប្រជុំថ្នាក់កំពូលបន្ទាន់មួយនៅថ្ងៃសុក្រ ដែល “ការសម្រេចចិត្តជាមូលដ្ឋាន” នឹងត្រូវធ្វើឡើងបន្ទាប់ពីផែនការរបស់រុស្ស៊ីក្នុងការបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនទៅចូលរួមជាមួយសហព័ន្ធរុស្ស៊ី ។

វិមានក្រឹមឡាំង និយាយថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងចុះហត្ថលេខាលើឯកសារបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនទៅចូលរួមជាមួយសហព័ន្ធរុស្ស៊ីនៅថ្ងៃសុក្រនេះ ​។

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន​ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ។

លោក ហ្សេលេនស្គី បាននិយាយម្តងហើយម្តងទៀតថា អ្វីដែលគាត់ហៅថាការធ្វើប្រជាមតិគឺខុសច្បាប់ ហើយបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់អ៊ុយក្រែន។

ប្រភព ៖​ Reuters

Leave a Reply

Your email address will not be published. Required fields are marked *