អ៊ីស្រាអែលសន្យាជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ
Ukraine War

អ៊ីស្រាអែលសន្យាជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលដែលលោកកំពុងធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទីក្រុងគៀថា អ៊ីស្រាអែលនឹងបន្ថែមជំនួយដែលមានស្រាប់ដល់អ៊ុយក្រែន និងជួយកសាងប្រទេសឡើងវិញ។

លោក Cohen បានសរសេរនៅក្នុងធ្វីតធើថាគាត់បានធ្វើការសន្យានៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយបន្ថែមថាពួកគេបានយល់ស្របថា សកម្មភាពរបស់អ៊ីរ៉ង់នៅអ៊ុយក្រែនសមនឹងទទួលបានការថ្កោលទោស និងទាមទារឱ្យមានដំណើរការជាក់ស្តែងពីសហគមន៍អន្តរជាតិ។

គួរឱ្យដឹងផងដែរថា អ៊ីស្រាអែលបានថ្កោលទោសការលុកលុយនេះ ប៉ុន្តែខ្លួនបានដាក់កម្រិតជំនួយរបស់ខ្លួនចំពោះទីក្រុងគៀវចំពោះជំនួយមនុស្សធម៌ និងឧបករណ៍ការពារ ។ នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មីលោក Benjamin Netanyahu ដែលបានត្រលប់មកកាន់អំណាចក្នុងខែធ្នូ គាត់បាននិយាយអំពីការពិនិត្យឡើងវិញនូវគោលនយោបាយស្តីពីជម្លោះ ។

Source: RT

BY Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *