អ៊ីរ៉ង់កាត់ទោសព្យួរកអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ខ្លួន ក្រោមបទចោទប្រកាន់ថា បានធ្វើចារកម្មឱ្យចក្រភពអង់គ្លេស
Asia

អ៊ីរ៉ង់កាត់ទោសព្យួរកអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ខ្លួន ក្រោមបទចោទប្រកាន់ថា បានធ្វើចារកម្មឱ្យចក្រភពអង់គ្លេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា បុរសសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់ឈ្មោះ Alireza Akbari ដែលត្រូវបានរងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។ គ្រួសាររបស់លោក Akbari បានស្នើសុំទៅពន្ធនាគាររបស់គាត់ដើម្បីសួរសុខទុក្ខចុងក្រោយ កាលពីថ្ងៃពុធ ហើយប្រពន្ធរបស់គាត់បាននិយាយថាគាត់ត្រូវបានផ្លាស់ប្តូរទៅឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគារ ។ អតីតអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់រូបនេះត្រូវបានចាប់ខ្លួនក្នុងឆ្នាំ 2019 ហើយត្រូវបានកាត់ទោសពីបទធ្វើចារកម្មឱ្យចក្រភពអង់គ្លេស ដែលគាត់បានបដិសេធលើការចោទប្រកាន់នេះទាំងស្រុង។

ចក្រភពអង់គ្លេសបានជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិត ហើយដោះលែងគាត់ជាបន្ទាន់ ។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានព្រមានថា អ៊ីរ៉ង់ មិនត្រូវធ្វើតាមការគំរាមកំហែងប្រជាជនដោយការប្រហារជីវិតរបស់ពួកគេឡើយ ។ លោក Cleverly បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថានេះជាទង្វើដែលបង្ហាញពីហេតុផលនយោបាយដោយរបបព្រៃផ្សៃដែលមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះជីវិតមនុស្ស ។

Soucre : BBC

Translated by Chanratanak and Edited By Visal

Leave a Reply

Your email address will not be published. Required fields are marked *