អាល្លឺម៉ង់យល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ទៅកាន់អ៊ុយក្រែនហើយ
War World

អាល្លឺម៉ង់យល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ទៅកាន់អ៊ុយក្រែនហើយ

ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញឱ្យធ្វើដូចគ្នាដែរ ដើម្បីជួយទីក្រុងគៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលសហរដ្ឋអាម៉េរិកអាចផ្គត់ផ្គង់រថក្រោះ Abrams ឱ្យប្រទេសនេះ នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ ។

ទោះបីមិនមានការបញ្ជាក់ជាផ្លូវការពីទីក្រុងប៊ែកឡាំង ឬវ៉ាស៊ីនតោនក៏ដោយមន្ត្រីនៅក្នុងទីក្រុងគៀវបានសាទរភ្លាមៗនូវអ្វីដែលពួកគេនិយាយថាពួកគេជាអ្នកផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏មានសក្តានុពលនៅលើសមរភូមិក្នុងសង្រ្គាមដែលមានរយៈពេលជាង 11 ខែនេះ ។

ដោយលោក Andriy Yermak ប្រធានរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសរសេរនៅលើ Telegramថា រថក្រោះពីរទៅបីរយសម្រាប់ក្រុមរថក្រោះរបស់យើង – ក្រុមរថក្រោះល្អបំផុតនៅលើពិភពលោក។ នេះជាអ្វីដែលនឹងក្លាយជាកណ្តាប់ដៃដ៏ពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ ។

គួរបញ្ជាក់ដែរថា ទីក្រុង គៀវ បានអង្វរអស់រយៈពេលជាច្រើនខែសម្រាប់រថក្រោះលោកខាងលិច ដែលខ្លួននិយាយថា ខ្លួនត្រូវការយ៉ាងខ្លាំងក្នុងការផ្តល់កម្លាំង និងកម្លាំងចល័តរបស់ខ្លួន ដើម្បីទម្លុះប្រព័ន្ធការពាររបស់រុស្ស៊ី និងដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងខាងត្បូងមកវិញផងដែរ ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *