កូរ៉េខាងជើងបានប្រកាសអាសន្នថា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង
Asia Climate

កូរ៉េខាងជើងបានប្រកាសអាសន្នថា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង

អាជ្ញាធរកូរ៉េខាងជើងបានព្រមានពីលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់មួយបន្ទាប់មានរលកនៃភាពត្រជាក់ខ្លាំងបានបក់បោកទៅលើឧបទ្វីបនេះ ។ វិទ្យុរដ្ឋកូរ៉េខាងជើងបាននិយាយថា សីតុណ្ហភាពទំនងជាធ្លាក់ចុះដល់ក្រោម -30 អង្សាសេនៅក្នុងតំបន់ភាគខាងជើង ដែលជាតំបន់ក្រីក្របំផុតនៃប្រទេសនេះផងដែរ ។ចំណែកឯ តំបន់ឆ្នេរសមុទ្រក៏ត្រូវបានគេរំពឹងថានឹងមានខ្យល់បក់ខ្លាំងផងដែរ ។ ហើយពេលនេះកូរ៉េខាងត្បូងក៏បានចេញការព្រមានអំពីរលកត្រជាក់នេះដែរ ដោយភាគខាងជើងនៃប្រទេសចិនបាននឹងកំពុងជួបប្រទះសីតុណ្ហភាពទាបបំផុតរួចមកហើយ ។

សីតុណ្ហភាពនេះក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតដែលធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍នេះនៅក្នុងប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ។ ខណៈពេលដែលប្រទេសកូរ៉េខាងជើងត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុធ្ងន់ធ្ងរ ឬអាក្រក់ដូចជាកន្លែងផ្សេងទៀត ប៉ុន្តែគេមិនសូវដឹងពីផលប៉ះពាល់លើប្រជាជនរបស់ប្រទេសនេះនោះទេ ។ គួរបញ្ជាក់ដែរថា ខេត្ត Ryanggang,ខេត្ត North Hamgyong និងខេត្ត South Hamgyong ដែលជាខេត្តក្រីក្របំផុតរបស់ប្រទេសនេះ និងជាខេត្តដែលត្រូវគេរំពឹងថានឹងងាយរងគ្រោះបំផុតដោយគ្រោះមហន្តរាយអាកាសធាតុ ទាំងអស់មានទីតាំងនៅភាគខាងជើងប្រទេសនេះផងដែរ ។

Source : BBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *