អាល្លឺម៉ង់ចាប់ផ្តើមធ្វើការពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងប្រទេសប៉ូឡូញជិតព្រំដែនអ៊ុយក្រែន
War World

អាល្លឺម៉ង់ចាប់ផ្តើមធ្វើការពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងប្រទេសប៉ូឡូញជិតព្រំដែនអ៊ុយក្រែន

ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ (២៣ មករា) បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២ ក្នុងចំណោម ៣ គ្រឿងដំបូងដែលនឹងត្រូវបញ្ជូនទៅទីក្រុង Zamosc របស់ប៉ូឡូញ ដែលនៅជិតព្រំដែនអ៊ុយក្រែន ជាកន្លែងដែលពួកគេនឹងត្រូវបានដាក់ពង្រាយដើម្បីការពារការវាយប្រហារដោយមីស៊ីលដែលឆ្លងចូល។

គួររំលឹកដែរថា បុរសពីរនាក់ត្រូវបានសម្លាប់ដោយកាំជ្រួចរបស់អ៊ុយក្រែនដែលបាញ់ខុសបច្ចេកទេស ដោយបានវាយប្រហារលើភូមិ Przewodow នៃប្រទេសប៉ូឡូញកាលពីខែវិច្ឆិកាឆ្នាំមុននេះ ដែលបានក្លាយជាឧបទ្ទវហេតុដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលហៀរចូលព្រំដែនរបស់ប្រទេសជាសមាជិកអង្គការណាតូ ។

ជាលទ្ធផល ទីក្រុងប៊ែកឡាំងបានស្នើឱ្យដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ចំនួនបីរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយធានាដល់សុវត្ថិភាពលំហអាកាសរបស់ប្រទេសនេះ។ដោយគេបានដឹងថា ប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដីដូចជា Raytheon’s Patriot នេះត្រូវបានផលិតឡើងដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមកក្នុងប្រព័ន្ធរ៉ាដារបស់វា។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *