ប៉ូលិស FBI របស់អាម៉េរិកបាននិយាយថា ក្រុម Hacker កូរ៉េខាងជើងមានការជាប់ពាក់ព័ន្ធពីក្រោយការលួចលុយក្រុមហ៊ុន Crypto របស់អាម៉េរិក
Technology World

ប៉ូលិស FBI របស់អាម៉េរិកបាននិយាយថា ក្រុម Hacker កូរ៉េខាងជើងមានការជាប់ពាក់ព័ន្ធពីក្រោយការលួចលុយក្រុមហ៊ុន Crypto របស់អាម៉េរិក

ការិយាល័យសហព័ន្ធស៊ើបអង្កេត បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមHackerពីរក្រុមដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើងគឺ Lazarus Group និង APT38 បានទទួលខុសត្រូវចំពោះការលួចលុយចំនួន 100 លានដុល្លារកាលពីខែមិថុនាឆ្នាំមុនពីក្រុមហ៊ុនគ្រីបតូរបស់សហរដ្ឋអាម៉េរិក Harmony’s Horizon Bridge ។

ក្រុម FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទី 13 ខែមករា ក្រុមទាំងនេះបានប្រើប្រាស់វិធីមួយហៅថា Railgun ដើម្បីបោកប្រាស់យកកាក់ ethereum ដែលមានតម្លៃជាង 60 លានដុល្លារដោយត្រូវបានគេលួចក្នុងអំឡុងខែមិថុនាកន្លងទៅនេះហើយ FBI បានបញ្ជាក់ថាផ្នែកមួយនៃ ethereum ដែលត្រូវបានលួចនោះត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅកាន់អ្នកផ្តល់ទ្រព្យនិម្មិតដែលសកម្មមួយចំនួន ហើយគេបានបំប្លែងកាក់នេះទៅជា bitcoin ។

FBI ក៏បានបន្តថា ការលួច និងការលាងលុយរបស់កូរ៉េខាងជើង ត្រូវបានប្រើដើម្បីគាំទ្រកម្មវិធីផលិតមីស៊ីលផ្លោង និងអាវុធទំនើបៗរបស់ខ្លួន។ គួរឱ្យដឹងដែរថា កាលពីខែមិថុនាឆ្នាំមុន ក្រុមហ៊ុន Harmony ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ការវាយប្រហារមួយបានវាយប្រហារប្រព័ន្ធ Horizon របស់ខ្លួន ដែលជាកម្មវិធីមូលដ្ឋានដែលប្រើដោយនិមិត្តសញ្ញាឌីជីថលដូចជា bitcoin និង ether សម្រាប់ផ្ទេររវាង crypto ទៅកាន់ blockchains ផ្សេងៗគ្នានេះ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *