អាម៉េរិកបដិសេធមិនបញ្ជូនយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់ខ្លួនទៅអ៊ុយក្រែន ព្រោះមិនចង់ចាក់សាំងបន្ថែមទៅក្នុងជម្លោះដែលកំពុងកើនកំដៅខ្លាំង
Breaking News

អាម៉េរិកបដិសេធមិនបញ្ជូនយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់ខ្លួនទៅអ៊ុយក្រែន ព្រោះមិនចង់ចាក់សាំងបន្ថែមទៅក្នុងជម្លោះដែលកំពុងកើនកំដៅខ្លាំង

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានបដិសេធសំណើរបស់ទីក្រុងគៀវ ក្នុងការស្នើសុំនូវយន្តហោះគ្មានមនុស្សបើកទំនើប ជុំវិញការព្រួយបារម្ភថា ការធ្វើដូច្នេះអាចធ្វើឲ្យជម្លោះអ៊ុយក្រែនកាន់តែតានតឹង នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ ។

យោងតាមមន្ត្រីអាម៉េរិក និងមនុស្សដែលដឹងពីបញ្ហាបាននិយាយថា សហរដ្ឋអាម៉េរិកនឹងមិនបញ្ជូនយន្តហោះដ្រូន Grey Eagle MQ-1C ទៅកាន់ប្រទេសអ៊ុយក្រែន ដែលខ្លួនបានស្នើសុំអស់រយៈពេលជាច្រើនខែនោះទេ ។ ពួកគេបាននិយាយថា ជំនួយយោធាប្រភេទនេះអាច “ផ្តល់សញ្ញាដល់ទីក្រុងម៉ូស្គូថា សហរដ្ឋអាម៉េរិកកំពុងផ្តល់សព្វាវុធ ដែលអាចកំណត់គោលដៅទីតាំងនៅក្នុងប្រទេសរុស្ស៊ី”។

របាយការណ៍បាននិយាយថា មន្ត្រីអាម៉េរិកក៏បារម្ភថា បច្ចេកវិទ្យាដែលប្រើក្នុងយន្តហោះគ្មានមនុស្សបើក ជាពិសេសកាមេរ៉ា អាចធ្លាក់ទៅក្នុងដៃសត្រូវ ។

នៅក្នុងខែកញ្ញា ក្រុមសមាជិកសភាអាម៉េរិកមួយក្រុម ត្រូវបានគេនិយាយថា បានទទូចឱ្យរដ្ឋបាលរបស់លោក បៃដិន បញ្ជូនទៅកាន់អ៊ុយក្រែននូវ​យន្តហោះគ្មានមនុស្សបើក ដែលអាចស្ថិតនៅលើអាកាសបានលើសពី 24 ម៉ោង ។ ​

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *