អត្រាមានកូនរបស់ប្រជាជនចិនធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុងឆ្នាំ ២០២២
China

អត្រាមានកូនរបស់ប្រជាជនចិនធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុងឆ្នាំ ២០២២

​កាសែត National Business Daily បាននិយាយកាលពីថ្ងៃអង្គារថា អត្រាមានកូននៅក្នុងប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម ១,០៩ ក្នុងឆ្នាំ ២០២២ ​ ខណៈដែលចិនបានឹងកំពុងព្យាយាមជំរុញឲ្យមានការកើនឡើងនូវចំនួនទារកទើបនឹងកើតដែលកំពុងធ្លាក់ចុះរបស់ប្រទេស ។

កាសែតរដ្ឋចិននេះបាននិយាយថា តួលេខពីមជ្ឈមណ្ឌលស្រាវជ្រាវចំនួនប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសចិន បានបង្ហាញពីកម្រិតមានកូនទាបបំផុតក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងទី២ លើលោកមួយនេះ ។

អត្រានៃការមានកូននៅក្នុងប្រទេសចិនស្ថិតក្នុង​កម្រិតទាបបំផុតរបស់ពិភពលោកជាមួយនឹងប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ។ ដោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ប្រទេសចិនក្នុងរយៈពេលប្រាំមួយទសវត្សរ៍ និងចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ទីក្រុងប៉េកាំងកំពុងព្យាយាមដាក់ជាបន្ទាន់នូវវិធានការនានាដើម្បីលើកអត្រាកំណើត រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការកែលម្អកន្លែងថែទាំកុមារ ។

ការ​ចំណាយ​លើ​ការ​មើល​ថែ​កូន​ខ្ពស់ បាន​ធ្វើ​ឱ្យ​ស្ត្រីចិន​ជា​ច្រើន​លែង​ចង់មាន​កូន​ច្រើន ឬ​ក៏​មិនចង់មានកូនតែម្ដង ។ ការ​រើសអើង​យេនឌ័រ និង​គំរូ​បែប​ប្រពៃណី​របស់​ស្ត្រី​ដែល​មើល​ថែ​កូន​របស់​ពួកគេ​នៅ​តែ​រីក​រាលដាល​ពាសពេញ​ប្រទេស ។ ​

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *