កូនស្រីថៅកែក្រុមហ៊ុន Huawei ដែលធ្លាប់ជាប់ឃុំនៅកាណាដាចូលកាន់តំណែងជាប្រធានប្ដូរវេនរបស់ក្រុមហ៊ុន Huawei
Business China

កូនស្រីថៅកែក្រុមហ៊ុន Huawei ដែលធ្លាប់ជាប់ឃុំនៅកាណាដាចូលកាន់តំណែងជាប្រធានប្ដូរវេនរបស់ក្រុមហ៊ុន Huawei

eng Wanzhou ដែលជាកូនស្រីរបស់ស្ថាបនិកមហាសេដ្ឋីក្រុមហ៊ុន Huawei លោក Ren Zhengfei នឹងចូលកាន់តួនាទីជាប្រធានប្ដូរវេននៃក្រុមហ៊ុន Huawei ចាប់ពីថ្ងៃទី១ ខែមេសា ក្នុងការរុះរើការគ្រប់គ្រងដែលនឹងផ្តល់ឲ្យយើងឃើញពីសមត្ថភាពអ្នកស្នងតំណែងរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុននៅតែបន្តប្រយុទ្ធដើម្បីភាពរស់រានមានជីវិត។

អ្នកស្រី Meng ដែលអាយុ 51 ឆ្នាំនឹងដឹកនាំក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen សម្រាប់រយៈពេលប្រាំមួយខែរហូតដល់ថ្ងៃទី 30 ខែកញ្ញា នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធរបស់រដ្ឋ។ ក្រុមហ៊ុន Huawei ការរៀបចំជាប្រធានប្ដូរវេនដែលនឹងឃើញអ្នកស្រី Meng ចែករំលែកមុខតំណែងជាមួយនាយកប្រតិបត្តិ Hu Houkun និង Xu Zhijun ដែលម្នាក់ៗដឹកនាំក្រុមហ៊ុនក្នុងរយៈពេលកន្លះឆ្នាំ។

ការ តែងតាំងដំណែងផ្លូវ ការ របស់អ្នកស្រី Meng ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំមុន គឺជាលើកដំបូងដែលក្រុមហ៊ុននេះមាននាយកប្រតិបត្តិស្ត្រីមកដឹកនាំ ។ អ្នកស្រី Meng ធ្លាប់ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ហើយបានចំណាយពេលជិត ៣ ឆ្នាំក្នុងការឃុំខ្លួនក្នុងផ្ទះនៅប្រទេសកាណាដា ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិក។ អ្នកស្រីធ្លាប់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំធនាគារនៅសហរដ្ឋអាម៉េរិកសម្រាប់ការចោទប្រកាន់ថាបានបន្លំធនាគារ HSBC អំពីការជួញដូររបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យធនាគារនេះបំពានច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

អ្នកស្រី Meng បានបដិសេធការចោទប្រកាន់នេះប៉ុន្តែបានទទួលស្គាល់ថា បានប្រព្រឹត្តខុសខ្លះជាថ្នូរនឹងព្រះរាជអាជ្ញាទម្លាក់ការចោទប្រកាន់ក្រោយមក។ ឥឡូវនេះអ្នកស្រី Meng នឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាថ្មី ដោយសារតែក្រុមហ៊ុន Huawei ដែលរងទណ្ឌកម្មពីរដ្ឋបាលលោក Biden ដែលមានគោលបំណងកាត់បន្ថយមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រើប្រាស់ដែលគំរាមកំហែងដល់ផលប្រយោជន៍លោកខាងលិច។

ប្រភព ៖ Forbe

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *