អ្នកវិទ្យាសាស្ត្រចិនរកឃើញ “ដំណោះស្រាយថ្មី” ដើម្បីតាមដាននាវាមុជទឹករបស់អាម៉េរិក
The guided-missile submarine USS Georgia, front, with the guided-missile cruiser USS Port Royal, transits the Strait of Hormuz in the Persian Gulf on Dec. 21, 2020. (MC2 Indra Beaufort/U.S. Navy via AP)
China USA

អ្នកវិទ្យាសាស្ត្រចិនរកឃើញ “ដំណោះស្រាយថ្មី” ដើម្បីតាមដាននាវាមុជទឹករបស់អាម៉េរិក

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងឯកសារស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិនបានបង្ហាញថា នាវាមុជទឹកទំនើបៗអាចត្រូវបានរកឃើញសញ្ញាដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយ ដែលជាការអភិវឌ្ឍន៍ដោយនឹងគំរាមកំហែងដល់ការគ្រប់គ្រងមហាសមុទ្ររបស់សហរដ្ឋអាម៉េរិក ។

សហរដ្ឋអាម៉េរិកត្រូវបានគេជឿជាក់ថា ជាប្រទេសដែលផលិតនាវាមុជទឹកដែលពិបាករកឃើញដានបំផុត ដោយនាវាមុជទឹករបស់អាម៉េរិកមានប្រព័ន្ធកាត់បន្ថយសំឡេង និងកាត់បន្ថយរំញ័រទំនើប ដើម្បីបញ្ចូលពួកវាទៅក្នុងសំឡេងរំខាននៃមហាសមុទ្រ ។

ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រចិន (CAS) Fujian Institute of the Structure of Matter បានរកឃើញឧបករណ៍រាវរកម៉ាញេទិចដែលមានប្រតិកម្មខ្លាំង ដែលអាចចាប់យកដានស្រាលៗនៃនាវាមុជទឹកទំនើបបំផុតពីចម្ងាយឆ្ងាយ ។

ក្រុមការងារដែលដឹកនាំដោយលោក Zou Shengnan បានប្រើប្រាស់គំរូកុំព្យូទ័រដើម្បីកំណត់ថា តើវាអាចទៅរួចទេក្នុងការរកឃើញពពុះដែលស្ទើរតែមើលមិនឃើញដែលបង្កើតដោយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងល្បឿនលឿន ។ លទ្ធផលនេះផ្តល់នូវដំណោះស្រាយថ្មីមួយសម្រាប់ការរកឃើញ និងការតាមដាននាវាមុជទឹក នេះបើយោងតាមកាសែតដែលបានចេញផ្សាយនៅថ្ងៃទី ១ ខែសីហា ដោយសារព័ត៌មានចិន China Journal of Ship Research ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *