អគ្គលេខាធិការអង្គការណាតូនិយាយថា ការវាយប្រហារបណ្ដេញទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែននាពេលថ្មីនេះ មិនមែនជាសញ្ញានៃការបញ្ចប់សង្រ្គាមនោះទេ
Breaking News

អគ្គលេខាធិការអង្គការណាតូនិយាយថា ការវាយប្រហារបណ្ដេញទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែននាពេលថ្មីនេះ មិនមែនជាសញ្ញានៃការបញ្ចប់សង្រ្គាមនោះទេ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារតបតរបស់អ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ីមានប្រសិទ្ធភាពខ្លាំង ប៉ុន្តែបានព្រមានប្រទេសនានាគួរតែរៀបចំសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ ព្រោះនេះមិនមែនជាសញ្ញានៃ​ការបញ្ចប់សង្គ្រាមនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Stoltenberg បាន​ប្រាប់​សារព័ត៌មាន BBC ថា​៖ «យើងពិតជា​មានសប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​ឃើញ​ថា​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន​អាច​ដណ្តើម​យក​ទឹកដី​មកវិញ ​​»​។ លោកបន្តថា “ក្នុងពេលជាមួយគ្នានេះ យើងត្រូវយល់ថា នេះមិនមែនជាការចាប់ផ្តើមនៃចុងបញ្ចប់នៃសង្រ្គាមនោះទេ យើងត្រូវត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយសម្រាប់សង្រ្គាមនេះ “។

Leave a Reply

Your email address will not be published. Required fields are marked *