ហ្វីលីពីន និងអូស្ត្រាលីបានពិភាក្សាគ្នាលើការបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង
Asia

ហ្វីលីពីន និងអូស្ត្រាលីបានពិភាក្សាគ្នាលើការបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង

ហ្វីលីពីន និងអូស្ត្រាលីកាលពីថ្ងៃពុធបានពិភាក្សាគ្នាលើការបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍នេះបានពិភាក្សាស្រដៀងគ្នាជាមួយសហរដ្ឋអាម៉េរិកដើម្បីប្រឆាំងនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានជួបជាមួយសមភាគីហ្វីលីពីន លោក Carlito Galvez នៅទីក្រុងម៉ានីល ជាអ្វីដែលពួកគេបាននិយាយថា ពួកគេគ្រោងនឹងធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសន្តិសុខរបស់ប្រទេសនេះកាន់តែស៊ីជម្រៅ។

គួរឱ្យដឹងដែរថា លោក Marles បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Galvez បន្ទាប់ពីកិច្ចប្រជុំថា យើងបាននិយាយនៅថ្ងៃនេះអំពីលទ្ធភាពនៃការរុករកការល្បាតរួមគ្នា ហើយយើងនឹងបន្តការងារនោះ ហើយយើងសង្ឃឹមថានឹងមានផ្លែផ្កាក្នុងពេលឆាប់ៗនេះ។

ប្រភព៖ Reuters

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *