អាម៉េរិកប្រកាសផ្ដល់ជំនួយថ្មីដល់អ៊ុយក្រែនដែលតម្លៃ ២ ពាន់លានដុល្លារ រួមបញ្ជូលទាំងរ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ផង
War

អាម៉េរិកប្រកាសផ្ដល់ជំនួយថ្មីដល់អ៊ុយក្រែនដែលតម្លៃ ២ ពាន់លានដុល្លារ រួមបញ្ជូលទាំងរ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ផង

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតថ្មីមួយដែលនឹងបង្កើនចម្ងាយវាយប្រហាររបស់អ៊ុយក្រែនទ្វេដងនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយយោធាចំនួន 2.175 ពាន់លានដុល្លារអាមេរិក។

សព្វាវុធថ្មីនេះមានឈ្មោះថា Ground Launched Small Diameter Bomb (GLSDB) នឹងអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ដែលអាចបាញ់ចេញពីប្រព័ន្ធបាញ់រ៉ុក្កែតHIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក ។

Ground Launched Small Diameter Bomb អាចបាញ់ដល់ចម្ងាយ 151 គីឡូម៉ែត្រ នឹងអាចវាយប្រហារខ្សែជួរមុខទាំងអស់របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ក៏ដូចជាផ្នែកមួយនៃគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានបញ្ចូលក្នុងឆ្នាំ 2014 ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *