សហរដ្ឋអាម៉េរិកគាំទ្រសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងប្រទេសចិន
China Covid-19

សហរដ្ឋអាម៉េរិកគាំទ្រសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងប្រទេសចិន

សហរដ្ឋអាម៉េរិកគាំទ្រសិទ្ធិរបស់ប្រជាជនក្នុងការតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសចិន ខណៈដែលក្រុមអ្នកតវ៉ានៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងនឹងវិធានការណ៍ COVID-19 យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបាននិយាយជាយូរមកហើយថា មនុស្សគ្រប់រូបមានសិទ្ធិតវ៉ាដោយសន្តិវិធី នៅទីនេះនៅក្នុងសហរដ្ឋអាម៉េរិក និងជុំវិញពិភពលោក។ នេះរាប់បញ្ចូលទាំងនៅក្នុង PRC (សាធារណរដ្ឋប្រជាមានិតចិន)” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “យើងគិតថាវានឹងពិបាកខ្លាំងណាស់សម្រាប់សាធារណរដ្ឋប្រជាមានិតចិនដើម្បីអាចទប់ស្កាត់មេរោគនេះតាមរយៈយុទ្ធសាស្ត្រសូន្យ-COVID” ដោយបន្ថែមថាសហរដ្ឋអាម៉េរិកបានផ្តោតលើ “អ្វីដែលដំណើរការ” ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះរួមទាំងដោយការបង្កើនអត្រាចាក់ថ្នាំវ៉ាក់សាំង ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *