សម្តេច ហ៊ុន សែនស្នើឲ្យឈប់យកបញ្ហាមូលដ្ឋានទ័ពរាម និងព្រែកជីកហ្វូណនតេជោមកមួលបង្កាច់កម្ពុជា ក្នុងបំណងវាយប្រហារចិន
Asia

សម្តេច ហ៊ុន សែនស្នើឲ្យឈប់យកបញ្ហាមូលដ្ឋានទ័ពរាម និងព្រែកជីកហ្វូណនតេជោមកមួលបង្កាច់កម្ពុជា ក្នុងបំណងវាយប្រហារចិន

សម្តេច ហ៊ុន សែនស្នើឲ្យឈប់យកបញ្ហាមូលដ្ឋានទ័ពរាម និងព្រែកជីកហ្វូណនតេជោមកមួលបង្កាច់កម្ពុជា ក្នុងបំណងប្រឆាំងចិនក្នុងការឆ្លើយតបទៅកាន់អត្ថបទរបស់អ្នកស្រាវជ្រាវរដ្ឋវៀតណាម ។

 

នៅក្នុងការបង្ហោះនៅបណ្ដាញសង្គម X នៅរសៀលថ្ងៃទី ៩ មេសានេះអតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែនបានសរសេរថា “បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ”។

លោកបានបន្ថែមថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី​ និងដើម្បីអ្វី? កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ខណៈចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

 

សារនេះធ្វើឡើងបន្ទាប់ពីមានអត្ថបទមួយដែលអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានដែលគាំទ្រដោយរដ្ឋវៀតណាមបានព្រមានថា កម្ពុជាអាចប្រើប្រាស់ព្រែកជីកហ្វូណនតេជោលើ២វិធីផ្សេងគ្នា ដែលមួយសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិន​ចូលពីឈូងសមុទ្រថៃ ឬពីមូលដ្ឋានទ័ពជើងទឹករាម ហើយធ្វើដំណើរចូលជ្រៅទៅក្នុងប្រទេសកម្ពុជា ហើយចូលទៅជិតព្រំដែនវៀតណាម ។

 

លោកបន្តថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

 

ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *